Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤

ដោយ Pothe Thun
01/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប (គកសក) អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់ខ្លួន ដើម្បីធ្វើការពិនិត្យលើលទ្ធផលនៃការអនុវត្តការងារកន្លងមក របស់ក្រុមការងារ ក្នុងការលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ ដឹកនាំដោយលោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គកសក ខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិក និងបណ្តាអង្គការដៃគូជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាស លោកជំទាវ ស៊ិន ណម បានជំរុញដល់សមាជិកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពីច្បាប់ ទាក់ទងទៅនឹងស្ត្រី និងកុមារ ការលើកកម្ពស់សីលធម៌សង្គម ពង្រឹងភាពអង់អាចដល់ស្ត្រី ជួយអន្តរាគមន៍ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និងជំរុញការអប់រំកុមារតូចៗដែលគ្រប់អាយុបានទៅចូលរៀន ព្រមទាំងលើកកម្ពស់សុខមាលភាពមាតា និងទារក មុនពេលសំរាល និងក្រោយពេលសម្រាលឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយនោះក៏សូមឱ្យអ្នកពាក់ព័ន្ធ អនុវត្តតាមគោលដៅរបស់ក្រសួងដោយផ្តោតសំខាន់ចំពោះការកសាងផែនការ ក្នុងការគាំទ្រលើកុមារតូចៗ ចំពោះការងារអប់រំសិក្សា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវប្រធានគណៈកម្មាធិការ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តឱ្យសម្រេចបានជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវធ្វើការចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា សម្រេចឱ្យបាននូវចក្ខុវិស័យនាឆ្នាំ២០៣០ ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តឈានទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍទៅបែបនេះបាន ក៏ទាមទារក្នុងការពង្រឹងនូវមូលដ្ឋានគ្រឹះពីកុមារតូចៗទៅ។

ក្នុងនោះក៏សូមឱ្យសមាជិកទាំងអស់ត្រូវបង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋាន លើការពង្រីកនូវមត្តេយ្យសហគមន៍ សុខភាព អនាម័យ និងសូមឱ្យអង្គការដៃគូចូលរួមជាសំខាន់លើការងារប្រមូលក្រុមជនអនាថា ដែលបង្កភាពអាណាធិបតេយ្យនៅក្នុងក្រុង ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភ្ញៀវទេសចរ។ ម៉្យាងទៀតសូមឱ្យអង្គការដៃគូជំរុញដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងការដាំដុះដំណាំរួមផ្សំ ដើម្បីបង្កើន និងគ្រប់គ្រងជីវភាពក្នុងក្រុមគ្រួសារ និងរកបានកម្រៃបន្ថែមពីការងារដាំដុះនេះ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ

អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.