Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន

ដោយ Pothe Thun
01/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបពិភាក្សា និងពិគ្រោះយោបល់ជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន តាមបណ្តាភូមិសាស្ត្រក្រុងស្រុក នៃខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងអង្គការ មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត។

លោក អុឹង គឹមលាង កិច្ចពិភាក្សានាពេលនេះ បានឆ្លុះបញ្ចាំងពីវិស័យអាទិភាពទាំង៦ រួមមាន សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ អប់រំ សុខភាព ទឹកស្អាត និងអនាម័យ ជម្រក និងកិច្ចការពារយេនឌ័រ ពិភាក្សាផែនការត្រៀមរៀបចំធ្វើលំហាត់សមនៃផែនការត្រៀមបម្រុងនិងឆ្លើយតបគ្រោះអាសន្ន និងការបង្ហាញសង្ខេបគម្រោងអង្គការ IOM និងផែនការបន្ទាប់ដែលនឹងអនុវត្តនៅក្នុងខេត្តសៀមរាប ។

ឯកឧត្តម ឃុន សុខា បង្ហាញថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលប្រឈមនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី រួមមាន៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលជាមុខ សញ្ញាគ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់ប្រទេស ផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះមហន្តរាយទឹកជំនន់ ខ្យល់ព្យុះ ក៏បានកើតឡើងញឹកញាប់ផងដែរ រវាងពីខែសីហា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ដោយមានកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានទស្សនកិច្ច និងពិគ្រោះយោបល់ នៅតាមបណ្ដាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ការចូលរួមគ្រប់អ្នកពាក់ព័ន្ធ រួមមានស្ថាប័នរាជរដ្ឋាភិបាល កងកម្លាំង កាកបាទក្រហម និង អង្គការដៃគូអន្តរជាតិ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចខិតខំប្រឹងប្រែងរៀបចំផែនការត្រៀមបម្រុង និងឆ្លើយតបទាន់ពេលវេលា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

អាជ្ញាធរខេត្ដសៀមរាបនិងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប

អាជ្ញាធរខេត្ដសៀមរាបនិងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប

រយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមបានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា

រយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមបានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.