Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមបានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា

ដោយ Pothe Thun
02/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមបានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា និងប្រតិបត្តិការបោសសម្អាតក្រោមទឹកសម្រេចបានលើផ្ទៃទឹកចំនួនប្រមាណជា ៨០ម៉ឺនម៉ែត្រក្រឡា។

ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការរំដោះផ្ទៃដី នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានមានជាអាទិ៍៖ ការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន ៧៤៤គ្រាប់ លើទំហំផ្ទៃដីសម្រេចបានចំនួន ១១៤.៣៦៤.១៣០ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៤.៧៨២គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់ និងកាំភ្លើងធន់តូចចំនួន៣.២៧៦គីឡូក្រាម។ ដោយឡែកសម្រាប់ប្រតិបត្តិការក្រោមទឹកវិញសម្រេចបានលើផ្ទៃទឹកចំនួន ៨០២.០០០ម៉ែត្រក្រឡា ដោយរុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន យុទ្ធភណ្ឌមិនទាន់ផ្ទុះ បំណែកនាវា និងអំបែងសរុបបានចំនួន ២៣៥តោន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្តថា ទន្ទឹមគ្នានេះសកម្មភាពការងារអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ មន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្តបានចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៣.៦៨៤លើក ស្មើនឹង៦៧៤.៨១៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.១៥៤.៤៥៥នាក់។ បន្ថែមពីលើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារជួយជនពិការដោយសារគ្រាប់មីន ដោយបានផ្តល់ប្រអប់ជើងសិប្បនិម្មិតបានចំនួន១៦៥ ឆ្នុកជើងចំនួន២៦៥ ឈើច្រត់ចំនួន១៦៤ និងរទេះជនពិការចំនួន៨គ្រឿង ចងក្រងប្រវត្តិជនពិការបានចំនួន៦៤៩នាក់ ផ្តល់សេវាកម្មសុខាភិបាលបានចំនួន៦៤៩នាក់ ផ្តល់ការហ្វឹកហ្វឺននិងប្រឹក្សាផ្នែកកសិកម្មបានចំនួន៧៤៨នាក់ និងចុះថតសម្ភាសន៍សម្រាប់ផលិតវីដេអូសក្ខីភាពបានចំនួន២០លើក។

ឯកឧត្តម ហេង រតនា ក៏បានលើកឡើងអំពីសកម្មភាពសកម្មភាពហ្វឹកហ្វឺន ស្រាវជ្រាវ របស់អង្គភាព ដោយបានពង្រឹងសមត្ថភាពនិងធាតុទន់ដល់សិក្ខាកាមអ្នកបន្តវេនបានចំនួន៤៣២នាក់ និងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបានចំនួន៨៤រូប រួមជាមួយការបណ្តុះបណ្តាលមន្រ្តីជំនាញលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗផងដែរ។ ការស្រាវជ្រាវទៅលើការប្រើប្រាស់ម៉ាស៊ីនប្រភេទ ឧបករណ៍ផ្លុំកាយរកមីន ម៉ាស៊ីនរាវមីនដោយប្រព័ន្ធ GPR បច្ចេកទេសកាត់គ្រាប់និងចម្រាញ់សារជាតិផ្ទុះប្រើឡើងវិញ (កំពុងអនុវត្តប្រតិបត្តិការ) ប្រព័ន្ធទិន្នន័យចម្ការមីនដោយបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់ដ្រូនលើដី និងក្នុងទឹក (តំណាក់កាលស្រាវជ្រាវ)។ ជាមួយគ្នានេះ ការងារទំនាក់ទំនងអន្តរជាតិ និងគ្រប់គ្រងគម្រោង គម្រោងដែលបានអនុម័តរួចសរុបមានចំនួន៣២គម្រោង ដែលគាំទ្រថវិកាដោយប្រទេសអាឡឺម៉ង់ ជប៉ុន ចិន អាម៉េរិក UNDP និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ ធ្វើការសម្របសម្រួល និងសហការការជាមួយដៃគូក្នុងការត្រៀមការហ្វឹកហ្វឺនដល់ប្រទេសដែលមានផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជាប្រទេស កូឡុំប៊ី អ៊ុយក្រែន ឡាវ និងវៀតណាមជាដើម។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាផ្ទេរសិទ្ធិ បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។ ឯកឧត្តម ក៏បានលើកទឹកចិត្តនិងជំរុញដល់មន្ត្រីស៊ីម៉ាក់ឱ្យខិតខំបំពេញការងារឱ្យបានល្អជាបន្តទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់អង្គភាពដែលបានដាក់ចេញ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បោសសម្អាតមីន​ស៊ីម៉ាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យកសិករត្រូវដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារសត្វកុំកើតមានជំងឺ

មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យកសិករត្រូវដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារសត្វកុំកើតមានជំងឺ

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.