Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យកសិករត្រូវដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារសត្វកុំកើតមានជំងឺ

ដោយ Pothe Thun
02/08/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តសៀមរាប ជំរុញឱ្យកសិករត្រូវដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់សត្វ ដើម្បីការពារសត្វកុំកើតមានជំងឺ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុ និងទូរទស្សន៍ជាតិខេត្តសៀមរាប នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ កញ្ញា ហែម ចិន្ដា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាប បង្ហាញថា នៅក្នុងរដូវវស្សាសត្វចិញ្ចឹមរបស់កសិករពិតជាងាយប្រឈមនឹងកើតមានជំងឺជាច្រើន ហើយឆ្លងទៅគ្នាជាបន្តបន្ទាប់ ឬអាចងាប់ក៏មាន ប្រសិនបើប្រជាកសិករមិនយកចិត្តទុកដាក់ក្នុងការបង្ការ ការពារលើសត្វទាំងនោះ និងតាមដានក៏អាចឈានដល់ការចម្លងដល់សត្វដទៃជាបន្តបន្ទាប់ ឬស្លាប់ជាដើម។

កញ្ញា ហែម ចិន្ដា បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា នារដូវវស្សាពិតណាស់សត្វគោ ក្របី របស់កសិករភាគច្រើនអាចកើតមានជំងឺមួយចំនួនដូចជា៖ ជំងឺសារទឹក ជំងឺអុតក្តាម បូសខ្យល់ជាដើម។ ប៉ុន្តែក្នុងនោះជំងឺសារទឹក មានក្រុងស្រុកចំនួន៥ នៃខេត្តសៀមរាប ដែលកំពុងប្រឈមមានការកើតឡើងខ្ពស់ ដូចជា៖ ក្រុងសៀមរាប ស្រុកសូទ្រនិគម ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកជីក្រែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មន្ត្រីជំនាញខាងលើ ក៏បានបង្ហាញថា ការចាក់វ៉ាក់សាំងដល់សត្វចិញ្ចឹម គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយបង្ការ ការពារសត្វទាំងនោះចៀសផុតពីជំងឺផ្សេងៗ តាមរយៈការមានប្រព័ន្ធភាពស៊ាំរបស់សត្វ ហើយប្រសិនបើប្រជាកសិករមិនតាមដានលើសត្វចិញ្ចឹមរបស់ខ្លួនបានត្រឹមត្រូវនោះទេ វាអាចនឹងងាយប្រឈមនឹងការផ្ទុះជំងឺផ្សេងៗក្នុងសហគមន៍ជាពុំខាន។

មន្ត្រីជំនាញដដែលក៏បានបញ្ជាក់ទៀតថា ជាមួយនឹងការបង្ការ ទប់ស្កាត់នូវបញ្ហានេះការប្រឈមកើតមានជំងឺទាំងអស់នេះ មន្ទីរកសិកម្មខេត្ត នឹងធ្វើការផ្សព្វផ្សាយទាក់ទងនឹងការធ្វើទីទួលសុវត្ថិភាពនៅតាមមូលដ្ឋាននៅរដូវវស្សា ដើម្បីធ្វើការជម្លៀសសត្វ និងរកជំរកសម្រាប់ទុកសត្វ ការរៀបចំត្រៀមចំណី និងទឹកឱ្យបានគ្រប់គ្រាន់ គ្រប់គ្រង និងមើលថែសត្វឱ្យបានល្អជៀសវាងគ្រោះថ្នាក់ជាយថាហេតុ ដែលបង្កដោយសត្វទៅលើមនុស្ស។ ជាមួយនោះក្នុងករណីមានសត្វឈឺ ត្រូវបំបែកសត្វឈឺចេញពីសត្វជា និងត្រូវទាក់ទងទៅទីភ្នាក់ងារសុខភាពសត្វភូមិ អាជ្ញាធរភូមិឃុំ ឬមន្រ្តីជំនាញ ដើម្បីចុះអន្តរាគមន៍ជាបន្ទាន់ដោយមិនត្រូវប៉ះពាល់ វះកាត់ ឬយកសត្វដែលឈឺ ឬងាប់នោះទៅបរិភោគ ជាពិសេសផ្សព្វផ្សាយពីការហាមមិនឱ្យធ្វើចរាចរសត្វឈឺទៅកាន់ទីផ្សារ ដោយសត្វឈឺ ឬងាប់នោះត្រូវយកទៅដុតកម្ទេចចោល៕

អត្ថបទ និងរូបភាព៖ លោកស្រី ភី រចនា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សាំងសត្វមន្ទីរ​កសិក​ម្ម​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

គណៈប្រតិភូក្រុមការងារត្រីភាគីនៃកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយរវាងប្រទេសកម្ពុជា ឡាវ និងថៃ បំពេញទស្សនកិច្ចផ្លូវការ និងសិក្សាស្វែងយល់ពីស្ថានភាពការងារទូទៅរបស់រដ្ឋបាលខេត្តសៀមរាប

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមរត់ជាង ៣.០០០នាក់ មកពី៥១ប្រទេស

កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង

កូនត្រីចម្រុះ ៤ម៉ឺនក្បាល ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញធ្វើការលែងចូលបឹងបង្កោង ស្រុកប្រាសាទបាគង និងដុតបំផ្លាញឧបករណ៍ឆក់ត្រីជិត ៣០០គ្រឿង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.