Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ

ដោយ Pothe Thun
01/08/2024
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីទទួលបានទិន្នផលខ្ពស់ពីដំណាំរបស់កសិករ គឺវាមានកត្តាសំខាន់ៗជាច្រើនរួមផ្សំគ្នា ដូចជាកត្តាពូជ កត្តាអាកាសធាតុ ការថែទាំ បច្ចេកទេសដាំដុះ ប៉ុន្តែក្នុងនោះ កត្តានៃការជ្រើសរើសជី គឺជាកត្តាមួយដ៏សំខាន់ជាងគេ ក្នុងយកមកប្រើប្រាស់ជំនួយដល់ការដាំដុះកសិផលផ្សេងៗរបស់ប្រជាកសិករ ដើម្បឱ្យទទួលបានទិន្នផលខ្ពស់។

ក្នុងសិក្ខាសាលាកម្មវិធីទិវាស្រែ នៅក្នុងភូមិសំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកកក្រឡាញ់ ខេត្តសៀមររាប នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក ធឿន អុីធាន អ្នកជំនាញរបស់ក្រុមហ៊ុន ជីកាម៉ៅ បានបង្ហាញថា ទោះបច្ចុប្បន្នមានការរីកចម្រើនផ្នែកបច្ចេកទេសលើវិស័យកសិកម្មយ៉ាងណាក្ដី ប៉ុន្តែការជ្រើសរើសជីដែលមិនមានគុណភាព និងតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ យើងនឹងមិនអាចទទួលបាននូវទិន្នផលតាមការរំពឹងទុក ពីព្រោះគ្រប់ដំណាំទាំងអស់សុទ្ធតែត្រូវការជី ដើម្បីបំប៉ន ថែទាំ និងបង្កើនភាពធន់របស់វា។ ចំពោះជី NPK កាម៉ៅ គឺមានសមាសធាតុផ្សំសំខាន់ៗជាច្រើន ដែលមានសមត្ថភាពខ្ពស់ក្នុងការបង្កើនសារធាតុចិញ្ចឹម ជំរុញការលូតលាស់ ជួយការពារជំងឺ និងសត្វល្អិតផ្សេងៗ ជួយបង្កើនទិន្នផល និងអាចកែប្រែដីដែលខូចឱ្យបានប្រសើរឡើងវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អ្នកជំនាញខាងលើបញ្ជាក់ថា ផលិតផលជីរបស់ក្រុហ៊ុន ជីកាម៉ៅ អាចប្រើប្រាស់បានគ្រប់ប្រភេទដំណាំ ទាំងដំណាំយកផ្លែ ស្លឹក ដើម ឬមើមជាដើម ហើយតម្លៃរបស់វាក៏ប្រហាក់ប្រហែលនឹងជីដទៃទៀតដែលដាក់លក់លើទីផ្សារបច្ចុប្បន្នផងដែរ។ ដូច្នេះកសិករយើងអាចសាកប្រើប្រាស់បាន ដោយមិនភ័យរឿងចំណាយច្រើនជាងជីដែលពួកគាត់ប្រើនាពេលកន្លងមកនោះទេ។ ជាក់ស្ដែងប្រជាពលរដ្ឋដែលបានប្រើប្រាស់ ជីកាម៉ៅ កន្លងមកលើកដំណាំផ្សេងៗ ពិសេសដំណាំស្រូវ ពួកគាត់ថាជីនេះមានចំណុចសំខាន់៣៖ ទី១.ងាយស្រួលក្នុងការលាយមិនស្អិតចូលគ្នា ទី២.មានគុណភាពខ្ពស់ ដែលអាចឱ្យយើងមើលឃើញពីភាពរឹងមាំ និងភាពធន់របស់ដំណាំ និងទី៣.មានសមត្ថភាពទប់ស្កាត់ និងកាត់បន្ថយការបំផ្លាញពីសត្វចង្រៃ ពោលពួកគាត់សង្កេតឃើញថាក្រោយពេលប្រើប្រាស់ជីនេះ ហាក់មានមានភាពថមថយនៃវត្តមានពពួកសត្វដែលតែងមកបំផ្លាញដំណាំ។

លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានបង្ហាញការយល់ស្របចំពោះការលើកឡើងនេះ និងបានលើកទឹកចិត្តដល់ប្រជាកសិករគ្រប់រូប ត្រូវព្យាយាមស្វែងយល់ពីអត្ថប្រយោជន៍របស់ជីឱ្យបានហ្មត់ចត់ និងដោយការយកចិត្តទុកដាក់ខ្ពស់ ព្រោះនៅពេលដែលជ្រើសរើសជីដែលមានគុណភាពខ្ពស់ និងមានការត្រួតពិនិត្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស នោះប្រជាកសិករមិនខាតបង់ថវិកា និងមិនខកចិត្តចំពោះទិន្នផលដែលទទួលបាននោះឡើយ។

អគ្គនាយិការងក្រុមហ៊ុន ជីកាម៉ៅ លោកស្រី Nguyen Thi Hien បានបញ្ជាក់ថា ជីកាម៉ៅ ជាផលិតផលដែលទទួលស្គាល់ និងអនុញ្ញាតដោយក្រសួងជំនាញ មានច្បាប់ត្រឹមត្រូវទាំងគុណភាព និងបរិមាណ ហើយអ្វីដែលសំខាន់នោះគឺគុណភាពរបស់ជីនេះតែម្ដង ដែលវាឆ្លើយតបយ៉ាងស័ក្ដិសមនឹងតម្រូវរបស់របស់ប្រជាកសិករខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានោះ បងប្អូនប្រជាកសិករប្រសិនជាចង់សាកល្បង និងចង់ដឹងព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងជាមួយក្រុមការងារក្រុមហ៊ុនដែលមាននៅក្នុងមូលដ្ឋានបងប្អូនបាន៕

អត្ថបទ និងរូបភាព៖ លោក ហេង វ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អ្នកជំនាញកសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាជាមួយអង្គការ IOM ស្តីពីការពិនិត្យឡើងវិញ លើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្ន

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយឡាវនិងថៃ កោតសរសើរចំពោះកម្ពុជា ដែលបានបោះជំហានមុនគេ ក្នុងការដាក់បញ្ចូលមេរៀនប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សា

អាជ្ញាធរខេត្ដសៀមរាបនិងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប

អាជ្ញាធរខេត្ដសៀមរាបនិងមន្ត្រីជំនាញ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.