Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

ដោយ Pothe Thun
01/08/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីជាការចូលរួមជំរុញការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ពិភពលោកផងនោះ ក្រសួងទេសចរណ៍កម្ពុជា នឹងសហការរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដោយព្រឹត្តិការណ៍នេះ នឹងមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប។

ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំត្រៀមព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ នៃការប្រមូលផ្ដុំនូវរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ ហើយចំពោះការមកដល់កម្ពុជា វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន ដោយមានការដាក់តាំងបង្ហាញរថយន្តទំនើបជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រុមហ៊ុនយក្ស ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍កម្ពុជា ក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស។

ឯកឧត្តម គុជ បញ្ញាសា បញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ និង ខេត្តសៀមរាប។ និយាយដោយឡែក ការជ្រើសរើសយកខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍នេះ វាគឺជាចូលរួមជំរុញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ទៅកាន់ពិភពលោក តាមរយៈការចូលរួមពីបុគ្គលល្បីមកពីជុំវិញពិភពលោកដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ព្រឹត្តិការណ៍នេះ នឹងមានរយៈពេល២ថ្ងៃលើទឹកដីនៃខេត្តសៀមរាប គឺនៅថ្ងៃទី១៦-១៧ ខែកញ្ញា ជាមួយនឹងការនឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអាជ្ញាធរខេត្ត លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដែលមានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ អេកូទេសចរណ៍ជាច្រើនទៀត សម្រាប់ភ្ញៀវទេសចរទស្សនាកម្សាន្ត។ ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិនានា និងការរួមចំណែកគាំទ្រពី ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើឱ្យវិស័យ ទេសចរណ៍ខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា កន្លងមកខេត្តសៀមរាប ធ្លាប់បានរៀបចំកម្មវិធីតូចធំជាច្រើន តែព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាលើកទី១ នៅកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលមានការរៀបចំព្រឹត្តិការណ៍នេះឡើង។ ដូច្នេះលោកសូមណែនាំឱ្យអ្នកពាក់ព័ន្ធក្នុងខេត្តទាំងអស់ ចូលរួមសហការផ្សព្វផ្សាយនូវព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយ ទៅដល់សាធារជនទូទៅបានដឹងពីព្រឹត្តិការណ៍នេះ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: Gumball 3000 Rally In Cambodia
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដីខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៧ នៃស្រុកពួក

មន្ទីររៀបចំដែនដីខេត្តសៀមរាប ធ្វើការផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៧ នៃស្រុកពួក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១ ប្រចាំខែកក្កដា ឆ្នាំ២០២៤

អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ

អ្នកជំនាញកសិកម្មរបស់ក្រុមហ៊ុនជីកាម៉ៅ បង្ហាញថា ជីមានគុណភាពល្អ ជួយជំរុញការលូតលាស់ដំណាំ ការពារជំងឺ និងសត្វល្អិត ព្រមទាំងកែប្រែដីឱ្យមានជីជាតិឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.