Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៦.០០០ក្បាលដី ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
31/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៦.០០០ក្បាលដី ក្នុងស្រុកប្រាសាទបាគង ត្រូវបានប្រគល់ជូនម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ
248
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៦.១៤៨ក្បាលដី ក្នុងភូមិចំនួន៤ គឺភូមិច្រេស ភូមិស្ពានក្អែក ភូមិអូរ និងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រគល់ជូនប្រជាពលរដ្ឋ និងម្ចាស់កម្មសិទ្ធិយកទៅប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងបរិវេណសាលាឆទានភូមិអូរ ក្រោមវត្តមាន ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងអំឡុងនៃការចុះធ្វើបណ្ណជូនបងប្អូននេះ មន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុតរហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់។

ចំពោះក្បាលដីដែលធ្វើបណ្ណកម្មសិទ្ធិជូននៅពេលនេះ គឺចំពោះតែក្បាលដីណាដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាលនឹងបន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញបណ្ណជូនម្ចាស់ដីជាបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការចុះវាស់វែងដីធ្លីឈានដល់ការផ្ដល់បណ្ណកម្មសិទ្ធិ គឺជាកម្មវិធីនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រជាពលរស់នៅយ៉ាងសុខសាន្ត មានលំនឹងផ្លូវចិត្ត ជំរុញដល់សេដ្ឋកិច្ចគ្រួសារ សង្គម និងកាត់បន្ថយភាពក្រីក្រ និងបញ្ហាវិវាទដីធ្លីជាដើម។ ការផ្ដល់បណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះបណ្ណកម្មសិទ្ធិនេះ គឺបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ជាក់ស្តែងមិនមានការភ័យខ្លាច។

ឯកឧត្តម លី សំរិទ្ធ ក៏បានណែនាំឱ្យបងប្អូនដែលទើបតែទទួលបានបណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកបណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់។ ម្យ៉ាងវិញទៀត ពេលដែលទទួលបានបណ្ណកម្មសិទ្ធិហើយនោះ កុំមានការឈ្លោះទាស់ទែងគ្នាអំពីបញ្ហាព្រំដី ព្រោះម្នាក់ៗសុទ្ធតែបានផ្តិតមេដៃយល់ព្រមទទួលយកទាំងអស់គ្នារួចរាល់ហើយ។ ចំពោះសំណុំរឿងដែលវិវាទលើបញ្ហាដីធ្លី ដែលមានបណ្ណកម្មសិទ្ធិនេះ មិនអាចដោះស្រាយបានទេ ទាល់តែស្ថាប័នច្បាប់ គឺតុលាការទើបអាចដោះស្រាយបាន។ ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះសូមធ្វើការជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីឱ្យមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានគ្រប់ៗគ្នាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្រុក​ប្រាសាទបាគង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តសៀមរាប

ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

ចៅអធិការវត្តកេសរារាម ផ្តួចផ្តើមសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋ

រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

រថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ក្នុងតំបន់រមណីដ្ឋានអង្គរ នៃខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.