Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ផ្សែង​បារី​បំផ្លាញ​ថវិកា​ជាតិប្រមាណ ៣៦៣​លាន​ដុល្លា​រអា​មេ​រិច និង​បន្សល់​ទុក​ជំងឹ​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ ៥​ប្រភេទ​

ដោយ ទូរទស្សន៍ជាតិ ខេត្តសៀមរាប
27/09/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ផ្សែង​បារី​បាន​បំផ្លាញ​សុខភាព​អ្នក​ជក់ និង​អ្នក​ជុំវិញ​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​ឧបសគ្គ​ក្នុង​ការរារាំង​ការលើកកម្ពស់​ជីវភាព​គ្រួសារ​ផង​ដែរ ដោយ​ត្រូវ​ចំណាយ​លើ​ការទិញ​បារី និង​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​របស់​អ្នក​ជក់បារី ជា​លទ្ធផល ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាតិប្រមាណ ៣៦៣​លាន​ដុល្លា​រអា​មេ​រិច ហើយ​អ្នកជំងឺ​ជាច្រើន​ផ្សេង​ទៀត បាន​ស្លាប់ចោល​គ្រួសារ​របស់​ពួកគេ ដោយសារ​ជំងឺ​មហារីក ។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​ផែនការ ថវិកា​ប្រមាណ​ជាង ២០០ លាន​ដុល្លារ ត្រូវបាន​ចំណាយ​លើ​ការទិញ​បារី​។ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ជក់បារី មាន​ប្រមាណ​១​លាន​៦​សែន​នាក់ ភាគច្រើន​ជា​ក្រុមមនុស្ស ដែល​រក​ចំណូល​បាន​ទាប នេះ​បើ​តាម​របាយការណ៍ របស់​ក្រសួង​សុខាភិបាល​កាលពី​ឆ្នាំ​២០១៧​។​

​តាមរយៈ​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ដដែល បានបង្ហាញ​ថា ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី​ការជក់បារី មាន​៥​ប្រភេទ គឺ ជំងឺមហារីក​សួត ជំងឺ​ស្ទះ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺរបេង ត្បៀត​ទងសួត​រ៉ាំរ៉ៃ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ១៦៣ លាន​ដុល្លារ ដើម្បី​ព្យាបាល និង​ថែទាំ​អ្នកជំងឺ​ទាំងអស់​នោះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាមរយៈ​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​សុខាភិបាល ស្ថាប័ន និង​អង្គការ​ពាក់ព័ន្ធ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ចំនួន​អ្នក​ជក់បារី​មាន​ការថយចុះ​គួរឲ្យកត់សម្គាល់ ចំពោះ​បុរស អត្រា​ការជក់បារី​មាន​ចំនួន​៤៨​ភាគរយ ថយ​មក​នៅត្រឹម​៣៥​ភាគរយ ខណៈ​ស្ដ្រី អត្រា​ការជក់បារី​មាន​ចំនួន​២០​ភាគរយ ថយ​មក​នៅ​សល់​តែ​ជាង​១១​ភាគរយ​ប៉ុណ្ណោះ​។​

​នៅ​ក្រុង​សៀមរាប ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រសួង​ទេសចរណ៍ ក្រុង​សៀមរាប អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​បង្កើត​កម្មវិធី​មួយ ក្រោម​ប្រធានបទ “​ជិះ​កង់ ដើម្បី​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​” ដើម្បី​បន្ត​កាត់បន្ថយ​ចំនួន​អ្នករងគ្រោះ​ដោយសារ​ផ្សែង​បារី​បន្ថែមទៀត ក៏ដូចជា​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប យុទ្ធនាការ​។ កម្មវិធី​ជិះ​កង់​នេះ​មាន​ចូលរួម​ចំនួន​ជាង​២០០​នាក់ ជិះ​ក្នុង​ចំងាយ ២០​គីឡូម៉ែត្រ ដោយ​ជិះ​ចេញពី​ក្រុង​សៀមរាប កាត់​តាម​ប្រាសាទអង្គរវត្ត ឆ្ពោះ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប និង​បញ្ចប់​នៅ​កន្លែង​ចាប់ផ្ដើម​វិញ​។​

​ចំពោះ​យុទ្ធនាការ​ទីក្រុង​គ្មាន​ផ្សែង​បារី​នេះ មិន​មានន័យ​ថា​ហាមឃាត់ មិនឲ្យ​មាន​អ្នក​ជក់បារី​នោះទេ ប៉ុន្តែ​វា​គឺជា​ការជូន​ដំណឹង​ពី​ផលប៉ះពាល់​ដល់​អ្នក​កំពុង​ជក់បារី និង​មនុស្ស​នៅ​ជុំវិញ ហើយ​អ្នក​ជក់បារី​ត្រូវ​គោរព​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដូចជា​៖
– ហាម​ជក់បារី​ក្នុង​អាគារ​នៃ​កន្លែងធ្វើការ​និង​កន្លែង​សាធារណៈ​
– ហាម​ជក់បារី​ខាង​ក្នុង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​
– ហាម​ជក់បារី​ក្នុង​បរិវេណ នៃ​គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្ត្រ កន្លែង​ហាត់ប្រាណ ស្ថានីយប្រេងឥន្ធនៈ និង​កន្លែង​ងាយ​ឆាបឆេះ​
– អាច​ជក់​បារី​បាន​នៅក្រៅ​អាគារ​ចំងាយ 500 ម៉ែត្រ​ពី​ច្រកចេញចូល​
​លើសពី​នេះ​ម្ចាស់​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ ភោជនីយដ្ឋាន សណ្ឋាគារ ហាង​ទំនិញ​ជាដើម ត្រូវ​បិទ​សញ្ញា​ហាម​ជក់បារី និង​ណែនាំ​មិន​ឲ្យ​ជក់បារី​ក្នុង​អាគារ​។​

​អត្ថបទ​៖ លោក ជា ស្រស់ លោក ខេង ឧត្តម និង​លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​យុទ្ធនាការ​ទីក្រុង​គ្មាន​ផ្សែង​បារី​
ទូរទស្សន៍ជាតិ ខេត្តសៀមរាប

ទូរទស្សន៍ជាតិ ខេត្តសៀមរាប

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បង្ហាញថា ឧស្សាហកម្ម​វប្បធម៌​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច សម្រាប់​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​នៃ​ការផលិត​វត្ថុ​សិល្បៈ

ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បង្ហាញថា ឧស្សាហកម្ម​វប្បធម៌​គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច សម្រាប់​ការលើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន តាមរយៈ​នៃ​ការផលិត​វត្ថុ​សិល្បៈ

យប់មិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​ពួក​និង​ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​

យប់មិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​ពួក​និង​ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​

ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន​ទូទៅ ចូលរួម​អនុវត្តន៍​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​

ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន​ទូទៅ ចូលរួម​អនុវត្តន៍​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.