Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន​ទូទៅ ចូលរួម​អនុវត្តន៍​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​

ដោយ Pothe Thun
27/09/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ពិធី​យុទ្ធ​ការ​ជិះ​កង់​ដើម្បី​សៀមរាប​គ្មាន​ផ្សែង​បារី កាល​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​មានប្រសាសន៍ថា កម្មវិធី​ដែល​រៀបចំ​នា​ពេល​នេះ គឺជា​ការចូលរួម​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ និង​រាល់​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម ប្រជាពលរដ្ឋ និង​អ្នកទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់ ដើម្បី​ចូលរួម​អនុវត្តន៍​នូវ​បរិស្ថាន​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​ទាំងអស់គ្នា ។​

​ឯកឧត្តម ហោ សារុន មានប្រសាសន៍​ទៀត​ថា ពាក្យ​ថា ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​នេះ មិនមែន​មានន័យថា លែងឲ្យ​មាន​ការជក់បារី​នៅក្នុង​ក្រុង​សៀមរាប​នោះ​ទេ ប៉ុន្តែ​អ្នក​ជក់បារី​ត្រូវ​គោរព​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​មាន​ជាអាទិ៍​ដូចជា ហាម​ការជក់បារី​ក្នុង​អគារ​កន្លែងធ្វើការ ឬ​កន្លែង​សាធារណៈ , ហាម​ជក់បារី​ក្នុង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ , ហាម​ជក់បារី​ក្នុង​គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ កន្លែង​ហាត់ប្រាណ ស្ថានីយ៍​ប្រេងឥន្ធនៈ និង​កន្លែង​ងាយ​ឆាបឆេះ ក៏ប៉ុន្តែ ពួក​គាត់​អាច​ជក់បារី​បាន​នៅ​ក្រៅ​អគារ​ចំងាយ​៥​ម៉ែត្រ ពី​ច្រក​ចេញចូល ។​

​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ដែល​បង្ក​មក​ពី​ការជក់បារី​មាន​ប្រមាណ​ជាង​១៦​ពាន់​នាក់ នៅក្នុង​ពិភពលោក​ក្នុង​មួយ​ឆ្នាំ ពោល​គឺ​ច្រើន​ជាង​៣០​នាក់​ក្នុង​មួយថ្ងៃ ហើយ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​ចំនួន​១៦៣​លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ ទៅ​លើ​ការព្យាបាល​ជំងឺ​ចម្បង​ចំនួន​៥​មុខ​ដែល​បណ្តាល​មកពី​ការជក់បារី​រួមមាន​៖ ជំងឺមហារីក​សួត ជំងឺ​ស្ទះ​សរសៃ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ជំងឺរបេង ត្បៀត​ទងសួត​រ៉ាំរ៉ៃ ហើយ​ពលរដ្ឋ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​លើ​ការទិញ​បារី​ប្រមាណ​២០០​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ​៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ​ក្រសួង​ទេសចរណ៍ខេត្តសៀមរាប​យុទ្ធ​ការ​ជិះ​កង់​ដើម្បី​សៀមរាប​គ្មាន​ផ្សែង​បារី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ចំនួន ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

មនុស្ស​ចំនួន ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

អាជ្ញាធរ​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដី​ពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅ ក្នុង​តំបន់់​ផាប់​ស្ទ្រីត​

អាជ្ញាធរ​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដី​ពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅ ក្នុង​តំបន់់​ផាប់​ស្ទ្រីត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.