Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

ដោយ Pothe Thun
28/09/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប និង​លោកជំទាវ បាន​ដឹកនាំ​មន្ត្រី​អ្នកមុខអ្នកការ​ក្នុង​ខេត្ត ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​ស្វាយ ស្ថិតនៅ​ក្នុង​ក្រុង​សៀមរាប និង ជា​ថ្ងៃ​បញ្ចប់​នៃ​ការចូលរួម​កាន់បិណ្ឌ​ផងដែរ សម្រាប់​កម្មវិធី​កាន់បិណ្ឌ​របស់​រដ្ឋបាល​ខេត្ត បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​កាន់បិណ្ឌ​ចំនួន​៦​វត្ត​កន្លងមក រួមមាន វត្ត​រាជ​បូ​ព៌ , វត្ត​ព្រះព្រហ្ម​រ័ត្ន , វត្ត​កេស​រា​រាម , វត្ត​ទេព​ពោធិ៍​វង្ស , វត្ត​ព្រះឥន្ទ​កោ​សី​យ៍ និង វត្ត​អង្គរ​ខាងត្បូង ។​

​គួររំឭកថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ធំ​មួយ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី ដ៏​ធំ​ផ្សេងៗ​ទៀត​របស់​ខ្មែរ ដែល​តាំងពី​បូរាណ​កាល​មក​រហូត​ដល់​សម័យ​បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​តែង​ប្រារព្ធ​ពិធី​បុណ្យ​នេះ មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ លើកលែងតែ​ក្នុង របប​ប៉ុលពត​កាន់កាប់​ប៉ុណ្ណោះ​។​

​តាម​ទំនៀម គេ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​១៥ ថ្ងៃ គឺ​ចាប់ផ្តើម​ធ្វើ​តាំងពី​ថ្ងៃ​១​រោច ខែ​ភទ្របទ ដល់​ថ្ងៃ ១៥​រោច​ខែ​ភទ្របទ ពី​ថ្ងៃ ១​រោច​ដល់​១៤​រោច គឺ​ថ្ងៃ​កាន់​បិណ្ឌ ឬ​ថ្ងៃ​ដាក់​បិណ្ឌ ហើយ​ថ្ងៃ​១៥​រោច គឺ​ថ្ងៃ​ភ្ជុំ​បិណ្ឌ ព្រោះ​ថ្ងៃ​នេះ អ្នកស្រុក​តែង​មក​ប្រជុំ​គ្នា ធ្វើ​នៅក្នុង​វត្ត​គ្រប់ៗ​គ្នា ខណៈ​ពី​បុរាណកាល បុណ្យ​ភ្ជុំបិណ្ឌ គឺ​មាន​រយៈពេល ៣​ខែ​ឯណោះ គឺ​ស្របពេល​នឹង​រដូវ​ចូល​វស្សា​ដែរ ប៉ុន្តែ​ក្រោយមក ដោយ​ប្រជាជន ពុទ្ធបរិស័ទ ជាប់​មមាញឹក​នឹង​កិច្ចការ​រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លាំងពេក ទើប​គេ​សម្រេច ធ្វើ​ត្រឹម ១៥ ថ្ងៃ​នេះ​វិញ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

​ជា​រៀងរាល់ឆ្នាំ​នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ គ្រប់​សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា ជា​ពិសេស​ឪពុកម្ដាយ​នៅ​ស្រុកកំណើត ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម ដែល​ទាំងនេះ គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា របស់​ជនជាតិ​ខ្មែរ​ជា​យូរ​មក​ហើយ ។​

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ មាន​អត្ថន័យ​៣​យ៉ាង គឺ ៖ ទី​១. ធ្វើឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​មាតាបិតា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧ សន្ដាន ដែល​បាន​ធ្វើ​មរណៈកាល​ទៅ ពិសេស​ដល់​ពពួក​ប្រេត​នរក​ទាំងឡាយ ទោះ​ញាតិសន្ដាន​ក្ដី ឬ​អ្នកដទៃ​ក្ដី , ទី​២. ធ្វើ​ដើម្បី​សន្សំ​កុសលផល​បុណ្យ សុំ​សេចក្ដីសុខ​ចម្រើន ដែល​បាន​កើត​ពី​ផល​ទាន​ខ្លួនឯង និង ទី​៣. ធ្វើ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​សាសនា ជាតិ​របស់​ខ្លួន រួមចំណែក​ថែរក្សា​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ ពិសេស ដើម្បី​បង្កើត​នូវ​សាមគ្គីភាព សាមគ្គី​ធម៌ ៕

#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ​កាន់បិណ្ឌ​វេន​ទី​៤ខេត្តសៀមរាបវត្ត​ស្វាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដី​ពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅ ក្នុង​តំបន់់​ផាប់​ស្ទ្រីត​

អាជ្ញាធរ​ខេត្ត​សៀមរាប បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដី​ពី​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ​សាធារណៈ នៅ ក្នុង​តំបន់់​ផាប់​ស្ទ្រីត​

ថ្ងៃនេះ អាជ្ញាធរ​ខេត្ត​សៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តី​ពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

ថ្ងៃនេះ អាជ្ញាធរ​ខេត្ត​សៀមរាប សហការ​ជាមួយ​សង្គម​ស៊ីវិល រៀបចំ​កិច្ចប្រជុំតុមូល ស្តី​ពី​ការការពារ​សុវត្ថិភាព​កុមារ ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

មនុស្ស​ចំនួន​៥​នាក់ មាន​ទីលំនៅ​ស្រុក​អង្គរ​ធំ ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

មនុស្ស​ចំនួន​៥​នាក់ មាន​ទីលំនៅ​ស្រុក​អង្គរ​ធំ ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.