Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

យប់មិញ​នេះ គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ស្រុក​ពួក​និង​ស្រុក​ជីក្រែង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​

ដោយ Pothe Thun
27/09/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​២​ករណី គឺ​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជី​ក្រែង​១​ករណី និង​១​ករណី ទៀត​កើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​២​នាក់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ។​

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ករណី​នៅ​ក្នុងស្រុក​ពួក គឺ​នៅ​វេលា​ម៉ោង​២១​និង​៥០​នាទី គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​ម៉ូតូ​បុក​ម៉ូតូ​កង់​បី​ពីក្រោយ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​ស្នួល ឃុំ​ខ្នាត បង្ក​ដោយ​ម៉ូតូ​ម៉ា​កនិច​ពាក់​ស្លាក​លេខ សៀមរាប 1R – 3643 បើកបរ​ដោយ​ឈ្មោះ ណៃ និច្ច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្លាប់​នៅនឹងកន្លែង រស់នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បាន​បុក​ម៉ូតូ​រឺ​ម៉ក ពីក្រោយ ដែល​បើកបរ​ដោយ​ឈ្មោះ យូ វណ្ណា​រា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គោក​ត្រាច ឃុំ​ខ្នាត ស្រុក​ពួក ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នគរបាល បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ កសាង​សំណុំរឿង និង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក រីឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម្ចាស់​ម៉ូតូ​រឺ​ម៉ក​បាន​គេចខ្លួន​បាត់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ចំពោះ​ករណី​ក្នុងស្រុក​ជីក្រែង គឺ នៅវេលា​ម៉ោង​១៨​និង​៣០​នាទី គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៦​ស្ថិតនៅក្នុង​ភូមិ​ដូន្យ​រាជ្យ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង រវាង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដោយសារ​រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ មាន​ទិសដៅ​ពី​កើត​ទៅ​លិច បាន​បុក​កង់​ពណ៌​ខៀវ ប្រភេទ​ទូក​ស្រី អ្នកជិះ​កង់​ឈ្មោះ វត់ គឹម​លាក់​ភេទ​ប្រុស អាយុ​១២​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ មាន​ទីលំនៅ​ភូមិ​ដូន្យ​រាជ្យ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ទិសដៅ​ឆ្លងកាត់​ថ្នល់​មិន​ប្រុងប្រយ័ត្ន​ពី​ត្បូង​ទៅ​ជើង ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​នគរបាល​ស្រុក សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះ​ពិនិត្យ​វាស់វែង​កន្លែងកើតហេតុ ដោយ​តាម​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​រថយន្ត រីឯ​សព បាន​ប្រគល់​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ខេត្តសៀមរាបគ្រោះថ្នាក់​ចរាចរណ៍​ស្រុក​ពួក​និង​ស្រុក​ជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន​ទូទៅ ចូលរួម​អនុវត្តន៍​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​

ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន​ទូទៅ ចូលរួម​អនុវត្តន៍​បរិស្ថាន​ក្នុង​ក្រុង​សៀមរាប​គ្មាន​ផ្សែង​បារី​

មនុស្ស​ចំនួន ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

មនុស្ស​ចំនួន ៥​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

ថ្ងៃទី​២៨ ព្រឹក​មិញ​នេះ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត និង មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប បន្ត​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៤ នៅ​វត្ត​ស្វាយ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.