មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា ពិនិត្យគុណភាពផ្លូវមិត្តភាព-កូរ៉េ ពីរង្វង់មូលព្រៃគុយដល់រង្វង់មូលកូនដំរី
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីជំនាញផ្នែកផ្លូវថ្នល់មកពីនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យលើកំណាត់ផ្លូវមិត្តភាព-កូរ៉េ ក្នុងគោលបំណងសិក្សាគុណភាពផ្លូវ ដែលកំពុងជួសជុល ដោយក្រុមហ៊ុនម៉ៅការ ដើម្បីត្រួតពិនិត្យពីភាពត្រឹមត្រូវតាមបទដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានកំណត់។ ការចុះពិនិត្យមើលនេះ ផ្ដោតទៅលើសមស្រមតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ដូចជា ភាពរឹងមាំនៃគ្រឹះថ្មរបស់ផ្លូវ ដែលធានាដល់ការប្រើប្រាស់បានយូរអង្វែង និងធានាបញ្ហាខូចខាត នៅពេលរថយន្តធុនធំបើកឆ្លងកាត់(មិនលើសទំងន់កំណត់)។ ក្នុងករណីរកឃើញថាក្រុមហ៊ុនមិនបានធ្វើគ្រប់តាមបទដ្ឋានដែលបានកំណត់ទេនោះ ភាគីក្រុមហ៊ុននឹងត្រូវរកវិធីសាស្ត្រថ្មី ដើម្បីពង្រឹងកម្រិតកំហាប់នៃស្រទាប់គ្រឹះថ្មឡើងវិញ។ ...