អាជ្ញាធរស្រុកពួកគាំទ្រការបង្កើតកម្មវិធីរត់ម៉ារ៉ាតុនស្រុកស្រែជាលើកដំបូង
ដោយមានការផ្ដួចផ្តើមរៀបចំពីមជ្ឈមណ្ឌលគ្រីស្ទបរិស័ទខ្មែរ សហការជាមួយការិយាល័យអប់រំយុវជននិងកីឡាស្រុកពួក អាជ្ញាធរស្រុកពួក បានឯកភាព និងគាំទ្របង្កើតកម្មវិធីរត់ម៉ារ៉ាតុនស្រុកស្រែ ជាលើកដំបូងនៅក្នុងស្រុករបស់ខ្លួន ក្រោមប្រធានបទ កីឡានាំមកនូវសុខភាព និង ដើម្បីបំផុលចលនាយុវជន ជៀសឆ្ងាយពីគ្រឿងញៀន ដោយមានអ្នកចូលរួមប្រមាណជិត២០០នាក់ ក្នុងនេះមានសិស្សានុសិស្ស មកពីអនុវិទ្យាល័យចំនួន៥ និងវិទ្យាល័យចំនួន២ទៀតនៅក្នុងស្រុកពួក សរុបមានចំនួនប្រមាណជាង១០០នាក់ និងមន្ត្រីរាជការជុំវិញរដ្ឋបាលស្រុក ប្រមាណជា៥០នាក់ ។ លោក ...