កូនឈើចម្រុះប្រមាណជា២២០០ដើម បានត្រៀមរួចជាស្រេចសម្រាប់រុក្ខទិវាឆ្នាំ២០១៩នេះ
ក្នុងឱកាសរុក្ខទិវាថ្នាក់ខេត្តឆ្នាំ២០១៩នេះ មន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តសៀមរាប បានត្រៀមកូនឈើចម្រុះប្រមាណជា២២០០ដើម មានប្រភេទកូនឈើក្រញូង ឈើទាលកូនឈើគគីរនឹងនាំគ្នាដាំលើផ្ទៃដីប្រមាណជាង២ហិកតា ។ លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត មានប្រសាសន៍ឱ្យដឹងថា កន្លងមកយើងបានបំរុងដីនៅទីតាំងនេះសម្រាប់ជា សួនអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ដាំកូនឈើ តែដោយសារទីតាំងនេះនៅឆ្ងាយពុំមានអ្នកមកដាំ និងដោយមិនចង់ទុកដីទំនេរយូរទើបសម្រេច យកឱកាសរុក្ខទិវាឆ្នាំ២០១៩ មកដាំកូនឈើនៅទីតាំងនេះ ដើម្បីកុំឱ្យដីនៅសល់ទំនេរ និងបញ្ចៀសបានពីការទន្ទ្រានឬវាតយកដីពីក្រុមជនខិលខូចមួយចំនួនផងដែរ។ ...