Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ខេត្តសៀមរាប មានគ្រឹះស្ថានសិក្សារដ្ឋ ១៧៣សាលា ស្នើសុំបើកបង្រៀនសិស្សឡើងវិញ

ដោយ Pothe Thun
12/10/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
82
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បេសកកម្មរបស់ក្រុមការងារ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺជាការចេញដំណើរក្នុងជំហ៊ានដំបូង ឆ្ពោះទៅរកការបើកបង្រៀន និងរៀនតាមបណ្តុំ ដែលកន្លងមកខេត្តសៀមរាប មានត្រឹមតែការអនុវត្តការបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងបណ្តុំក្នុងកម្រឹតសហគមន៍ ដែលមិនមែនជាការបើកសាលារៀននោះឡើយ !

មកដល់ពេលនេះ ការបើកសាលារៀនឡើងវិញ ដើម្បីបង្រៀន និងរៀនតាមបណ្តុំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខេត្តសៀមរាបពុំទាន់បានដំណើរការនៅឡើយនោះទេ ដោយសារតែកាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ ខេត្តសៀមរាបកំពុងស្ថិតក្នុងស្ថានភាពហានីភ័យខ្ពស់ នៃជម្ងឺកូវិដ-១៩ តែយ៉ាងណាក៏ដោយ នៅមានបន្តការបង្រៀនសិស្សពីចម្ងាយតាមប្រព័ន្ធអនឡាញ ដើម្បីបញ្ចៀសហានីភ័យខ្ពស់។ មកដល់ពេលនេះដែរ ក្រោយពីការប្រកាសរំសាយតំបន់លឿងទុំ និងតំបន់ក្រហមនាចុងខែកញ្ញាកន្លងមកនេះ ក្នុងចំណោមបណ្តាក្រុង-ស្រុកទាំង១២ របស់ខេត្តសៀមរាប មានបណ្តាស្រុកចំនួន៨ បានដាក់ពាក្យស្នើសុំបើកសាលាបង្រៀនសិស្សឡើងវិញ មករដ្ឋបាលខេត្ត តាមរយ:មន្ទីរអប់រំ យុវជន និងកីឡា។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានអចិន្រ្តៃយ៍ គណ:កម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញ បានឲ្យដឹងយ៉ាងដូច្នេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងបេសកកម្មការងារទៅកាន់ស្រុកចំនួន៣ គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុកសូទ្រនិគម ក្នុងគោលបំណងជួបប្រឹក្សាជាមួយអាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន គណ:កម្មការគ្រប់គ្រងសាលា អាណាព្យាបាលសិស្ស ដើម្បីស្វែងយល់ និងផ្តល់នូវការណែនាំ អំពីការត្រៀមលក្ខណ:បើកសាលាវិញនោះ។ ការចុះបំពេញការងារនៅស្រុកទាំងបីនេះដែរ គឺដើម្បីត្រួតពិនិត្យ សិក្សាស្វែងយល់ និងប្រមូលនូវធាតុចូលសម្រាប់ជាមូលដ្ឋាន ក្នុងការដាក់ចេញនៅផែនការរៀបចំបើកសាលាឡើងវិញនេះដែរ។ លោកបញ្ជាក់ថា ស្រុកទាំង៣នេះ ស្ថិតក្នុងចំណោមស្រុកចំនួន ៥ផ្សេងទៀត ដែលបានដាក់ពាក្យស្នើសុំបើកសាលារៀនឡើងវិញ រួមមាន ស្រុកប្រាសាទបាគង, ស្រីស្នំ, វ៉ារិន្ទ , អង្គរធំ និងស្រុកក្រឡាញ់។ ក្នុងចំណោមទាំង៨ស្រុកនេះ មានគ្រឹះស្ថានសិក្សារដ្ឋកម្រឹតមធ្យមចំនួន ៤៤សាលា និងកម្រឹតបឋមសិក្សាចំនួន ១២៩លាសា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ក៏បានគូសបញ្ជាក់ដែរថា ការបើកសាលាបង្រៀនសិស្សឡើងវិញនេះ វាមិនមែនជាព្រឹត្តិការណ៍ ឬជាការងារថ្មីនោះទេ ការណែនាំរបស់ក្រសួងអប់រំ កាលពីដើមខែកញ្ញា ឆ្នាំ២០២០នៅជាធរមាននៅឡើយ ព្រមជាមួយនឹងការណែនាំបន្ថែមស្តីពីស្តង់ដារអនាម័យ ការអនុវត្តវិធានការ ៣ការពារ ៣កុំ ការចាក់វ៉ាក់សាំងបង្ការសម្រាប់សិស្ស និងបុគ្គលិកអប់រំ និងការធ្វើតេស្តសំណាកគ្រូបង្រៀន មុនបើកសាលាបង្រៀនសិស្ស ជាដើម។

លោក បានបន្ថែមឲ្យដឹងថា ខេត្តសៀមរាបកន្លងមកនេះ បើទោះជាការបង្រៀន និងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀន និងរៀនពីចម្ងាយ ត្រូវបានអនុវត្តតាមការណែនាំរបស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និងនៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះជាបណ្តុំតាមសហគមន៍ ដែលធ្វើឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានជាបទពិសោធន៍ផងដែរ។ ការត្រៀមបើកសាលារៀនឡើងវិញនេះ ផ្តោតលើអាទិភាពថ្នាក់ទី៥ ទី៦ ទី៩ និងថ្នាក់ទី១២ និងក្នុងថ្នាក់រៀននីមួយៗ មិនឱ្យលើសពី ១៥នាក់។

អត្ថបទ និងរូបភាព: លោកងិន គីមឡេង

កែសម្រួលដោយ លីវ សុខុន!!!

Tags: គ្រឹះស្ថានសិក្សារដ្ឋបើកសាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឲ្យដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

ខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឲ្យដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក

ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.