Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

ដោយ Pothe Thun
13/10/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
164
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងសប្តាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ ភោជនីយដ្ឋាន-អាហារដ្ឋានជិត៥០ទីតាំង នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងរូបភាពទទួលភ្ញៀវឲ្យពិសាអាហារនៅនឹងកន្លែង។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញសេវាកម្មទេសចរណ៍ បង្ហាញឲ្យដឹងថា ប័ណ្ណសំគាល់ចាក់វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការបង្កើតទំនុកចិត្តគ្នាក្នុងបរិបទកូវីដ-១៩ រវាងអ្នកបំរើសេវាកម្មនិងអតិថិជន។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែង នៅក្នុងក្រុង មានភោជនីយដ្ឋាន និងអាហារដ្ឋានជិត៥០កន្លែងហើយ ដែលរដ្ឋបាលក្រុងសៀមរាប បានពិនិត្យ និងវាយតម្លៃលើលទ្ធភាពដែលអាចដំណើរការបាន ហើយគ្រោងនឹងអនុញ្ញាតិឲ្យបើកដំណើរអាជីវកម្មដ្ឋានរបស់ខ្លួន ក្នុងរូបភាពលើសពីការវេចខ្ចប់ ដោយការបំរើសេវាកម្មទទួលភ្ញៀវ ឲ្យពិសាអាហារ និងភេសជ្ជ: នៅនឹងកន្លែង។ លោកអភិបាលក្រុង បានឲ្យដឹងយ៉ាងដូច្នេះ ក្នុងពេលដែលលោកបានដឹកនាំក្រុមការងារចម្រុះ ចុះប្រគល់លិខិតបញ្ជាក់ការអនុញ្ញាតដល់ម្ចាស់អាហារដ្ឋានចំនួន ៣កន្លែង នាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។ ការប្រគល់លិខិតបញ្ជាក់ការអនុញ្ញាតដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ៣កន្លែងនោះរួមមាន៖ ១.ភោជនីយដ្ឋានផ្ទះក្បឿងសៀមរាប, ២.អាហារដ្ឋានរជនីបបរស និងអាហារដ្ឋាន” ៣៣៣ ” ។

លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា មុននឹងឈានមកដល់ការប្រគល់លិខិតបញ្ជាក់ការអនុញ្ញាតនេះ ម្ខាស់សេវាកម្មដ្ឋានម្ហូបអាហារទាំងនេះ ត្រូវបានត្រៀមលក្ខណ:រួចជាស្រេច ក្នុងការអនុវត្តលក្ខ័ណ្ឌស្តង់ដារអប្បរមាភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការដាក់ពាក្យស្នើសុំផងដែរ ហើយអ្វីដែលត្រូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាពដោយការទទួលខុសត្រូវនៅពេលដំណើរការនោះ គឺការចុះត្រួតពិនិត្យវាយតម្លៃរបស់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានមន្រ្តីជំនាញមកពីមន្ទីរទេសចរណ៍ សុខាភិបាល ទូរគមនាគមន៍ និងមន្ទីរបរិស្ថានជាដើម។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជាការណែនាំបន្ថែម ដើម្បីធានានិរន្តរភាព នៃកិច្ចដំណើរការបើកអាហារដ្ឋានទទួលភ្ញៀវនោះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ៣ការពារ និង៣កុំ គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវី-១៩ ជាមួយគ្នានេះដែរ ប័ណ្ណសំគាល់ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ គឺជាឧបករណ៍ដ៏សំខាន់ផងដែរ សម្រាប់ការប្រើប្រាស់ បង្កើតទំនុកចិត្តរវាងអ្នកបំរើសេវាកម្ម និងអតិថិជន។ វាមិនជាការលំបាកនោះទេ បើគ្រាន់តែជាការបង្ហាញប័ណ្ណនេះ ឲ្យគ្នាឃើញទៅវិញទៅមកនោះ។

លោកប្រធានមន្ទីរ ក៏បានបង្ហើបឲ្យម្ចាស់សេវាកម្ម បានដឹងផងដែរ អំពីវិធីសាស្រ្តក្នុងការរៀបតុ-កៅអីឱ្យមានគម្លាតសុវត្ថិភាពសង្គម ដើម្បីត្រៀមទទួលភ្ញៀវ ហើយក្រៅអំពីការរក្សាគម្លាត ដោយប្រើតុតូចៗដាច់ដោយឡែកពីគ្នា នោះគឺអាចធ្វើបានការរៀបតុធំវែង រក្សាគម្លាតកៅអី សម្រាប់ទទួលភ្ញៀវក្នុងលក្ខណ:ជាក្រុមគ្រួសារ តែជាក្រុមមិនមែនគ្រួសារ គឺមិនអាចអនុញ្ញាតឲ្យប្រើតុកៅអីនោះជាដាច់ខាត។ លោកបន្តទៀតថា អាចនឹងមានករណីរឹតបន្តឹងសុវត្ថិភាពក្នុងភោជនីយដ្ឋានបន្ថែមទៀត ដោយផ្អែកលើហានីភ័យ នៃបញ្ហាកូវីដ នោះគឺអាចនឹងតម្រូវឲ្យមានការរៀបចំតុអាហារនីមួយៗ មានរបាំងកញ្ចក់សុវត្ថិភាព ព្រោះថានៅពេលទទួលទានអាហារ និងភេសជ្ជ: គ្រប់គ្នាមិនមានពាក់ម៉ាសនោះឡើយ។ ទាំងអស់នេះ គឺជាគន្លងថ្មី សម្រាប់ការរៀនរស់ជាមួយកូវីដ-១៩។

សូមជម្រាបជូនថា អាជ្ញាធរមានសមត្ថកិច្ច ខេត្ត ក្រុងសៀមរាប កាលពីចុងសប្ដាហ៍មុន បានប្រគល់លិខិតបញ្ជាក់ការអនុញ្ញាត ឱ្យធ្វើអាជីវកម្មដល់ម្ចាស់អាហារដ្ឋានចំនួន ៩កន្លែងរួចមក និងល្ងាចថ្ងៃទី១២ ខែតុលានេះ បានប្រគល់លិខិតបញ្ជាក់ការអនុញ្ញាត ឱ្យធ្វើអាជីវកម្មដល់ម្ចាស់អាហារដ្ឋានចំនួន ៣កន្លែងទៀត៕

អត្ថបទ និងរូបភាព៖ លោក ងិន គីមឡេង
កែសម្រួល៖ លោក លីវ សុខុន

Tags: ភោជនីយដ្ឋានវិធានសុវត្តិភាពទេសចរណ៏
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.