Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

ដោយ Pothe Thun
14/10/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, វប្បធម៌ និង ទេសចរណ៍
73
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅលើគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងទៀត នៅក្នុងក្រុងសៀមរាប ដើម្បីឱ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរ និងទាក់ទាញអ្នកទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា នៅលើដងផ្លូវដែលជាគម្រោងសាងសង់ ៣៨ខ្សែនៅទីក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋមួយចំនួន យកធ្វើកន្លែងលក់ដូរអនាធិបតេយ្យ និងការចតយានយន្ដនៅលើដងផ្លូវទាំងនោះ មានក្រុមយហ៊ុនលក់ដូរបណ្ដាលឱ្យសណ្ដាប់ធ្នាប់មិនល្អ ខណ:ដែលផ្លូវកំពុងសាងសង់។ លោកបានបន្ដថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែដែលកំពុងស្ថាបនានេះ បានប្រមាណ ៨០%ហើយ ដែលមានគម្រោងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំក្រោយនេះហើយ ដូចនេះប្រជាពលរដ្ឋមិនត្រូវធ្វើឱ្យមានផលរំខានទៅដល់ក្រុមការងារដំណើរការស្ថាបនានេះនោះទេ។

សេចក្ដីជូនដំណឹង បានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសង្កេតឃើញថា នៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាមួយចំនួន មានក្រុមហ៊ុនសេវាដឹកជញ្ជូន ចំណតរថយន្ត ឬក្រុមហ៊ុនទេសចរណ៍ និងបងប្អូនដែលកំពុងប្រកបមុខរបរសេវាដឹកជញ្ជូន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋានគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ បានប្រើប្រាស់ទីតាំងដីចំណីផ្លូវ សម្រាប់ការចតចំណតយានយន្ត ក្នុងគោលបំណង ដើម្បីបម្រើប្រយោជន៍អាជីវកម្មរបស់ខ្លួន។ ក្នុងនោះដែរក៏មានអាកប្បកិរិយាឥរិយាបទមិនសមរម្យ និងមានការប៉ះពាល់ ដល់សាធារណជនទូទៅដែលក្នុងនាមជាអ្នកបម្រើសេវាជូនភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលបានទៅទទួលយកសេវាដឹកជញ្ជូនផ្សេងៗ ឬធ្វើដំណើរឆ្លងកាត់នៅតំបន់ទាំងនោះ ហើយនឹងអាចឈានដល់ការប្រើប្រាស់អំពើហឹង្សា ក្លាយជាបទល្មើសព្រហ្មទណ្ឌទៀតផង ដែលសកម្មភាពខាងលើបានបង្ក និងអនុវត្តន៍ ផ្ទុយទៅនឹងគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងអាចឈានទៅការបាត់បង់ទ្រព្យសម្បត្តិ ការបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ឬអាចមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ព្រមទាំងធ្វើឱ្យប៉ះពាល់កិត្តិយស សោភ័ណភាពខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ។ ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណ: ជាពិសេសដើម្បីធានាបាននូវរសោភ័ណភាព បរិស្ថាន អនាម័យនៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាឱ្យកាន់តែបានល្អប្រសើរ រដ្ឋបាលខេត្តសៀមរាប ស្នើដល់ប្រជាពលរដ្ឋកុំប្តើប្រាស់បំពានដីចំណីផ្លូវ និងចិញ្ចើមផ្លូវ ដែលទុកសម្រាប់អ្នកថ្មើរជើង។ អំពើរំលោភបំពានទាំងនោះមានជា អាទិ៍ ការយកចំណីផ្លូវ និងចិញ្ចើមផ្លូវធ្វើជាចំណតយានជំនិះគ្រប់ប្រភេទ ការតសំយ៉ាប ការហ៊ំព័ទ្ធយក ចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង និងចិញ្ចើមផ្លូវធ្វើជាទីតាំងការដ្ឋានទុកដាក់សម្ភារ: ដាក់តាំងបង្ហាញទំនិញ និងប្រកបអាជីវកម្មផ្សេងៗទៀត ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់ សណ្តាប់ធ្នាប់សាធារណ:ព្រមទាំងធ្វើឱ្យបាត់បង់នូវសោភ័ណភាពខេត្តសៀមរាបទាំងមូលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី (ក្រុងសៀមរាប ) បង្កើនការរៀបចំសណ្ដាប់ធ្នាប់សាធារណ:នេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយខាងលើជាបន្ទាន់ ៕

អត្ថបទ និងរូបភាព៖ លោកបូ សាវី
កែសម្រួល៖ លោក លីវ សុខុន

Tags: គម្រោងផ្លូវ៣៨ខ្សែផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបអនុវត្តន៍គម្រោងផ្លូវ៣៨ខ្សែ ក្រុងសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមកពិនិត្យសិក្សា

Gta 5 Gambling titanic slot machine big wins enterprise Slots

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.