Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ខេត្តសៀមរាប គ្រោងនឹងបើកសាលារៀនឲ្យដំណើរការសាកល្បង នាដើមសប្តាហ៍ទី៣ ខែតុលានេះ

ដោយ Pothe Thun
13/10/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
152
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាបលើកឡើងថា ការរៀនរស់ជាមួយកូវីដ១៩ គឺជាតំណាក់កាលនៃការប្រើប្រាស់យន្តការប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់ ហើយការមិនដំណើរការសាលារៀន គឺជាវិបត្តិនៅក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាឧបករណ៍អភិវឌ្ឍជាតិ នាថ្ងៃអនាគត ។

កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអនឡាញ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដែលដឹកនាំការពិភាក្សាដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រោមការចូលរួមផ្តល់មតិយោបល់ ពីសំណាក់មន្រ្តីតំណាងគណៈអភិបាលស្រុក និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាំង១២របស់ខេត្តសៀមរាប បានឯកភាពគ្នាជាគោលការណ៍ អំពីការបើកដំណើរការសាលារៀនសាកល្បង។ គោលការណ៍នេះ ត្រូវបានដាក់ជាសំណើរទៅឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការត្រួតពិនិត្យ-វាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីសុំសេចក្តីសំរេចជាផ្លូវការ។

បើសិនជាកោលការណ៍នេះ មិនមានការយល់ជំទាស់ទេនោះ ខេត្តសៀមរាបនឹងត្រូវបានបើកឲ្យដំណើរការសាកល្បង សាលាកំរឹតមធ្យមសិក្សាចំនួន៤៤សាលា នៅថ្ងៃទី១៨ ខែតុលា និងសាលាកំរឹតបឋមសិក្សាចំនួន ១២៩សាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ សាលារៀនទាំងនេះ ស្ថិតនៅក្នុងចំណុះនៃរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍ថា តំណាក់កាលនៃការរៀនរស់ជាមួយកូវីដ-១៩ គឺជាតំណាក់កាលថ្មីមួយដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនៃសម្តេចតេជោ ហ៊ុន សែន បានជម្រុញទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ឲ្យប្រើប្រាស់នូវយន្តការដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់។ នៅក្នុងនេះ វិស័យអប់រំគឺជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ដូចនេះការមិនដំណើរការសាលារៀន វាជាវិបត្តិសម្រាប់ការរីកចំរើនលូតលាស់នៃសហគមន៍ និងសង្គមជាតិទាំងមូលនាថ្ងៃអនាគត។ លោកគូសបញ្ជាក់ច្បាស់ថា ឈានមកដល់ពេលនេះ វាគឺជាតំណាក់កាលដែលមិនអាចរង់ចាំការស្ងប់ស្ងាត់ទាំងស្រុងនៃវិបត្តិកូវីដ-១៩ នោះទេ តែការប្រុងប្រយ័ត្ន និងការចូលរួម គឺជាមូលដ្ឋាននៃការបោះជំហ៊ាន ឈានចេញពីស្ថានភាពដ៏អាក្រក់ ដែលបង្ករឡើងដោយជំងឺរាតត្បាតកូវីដ-១៩។

យ៉ាងណាក៏ដោយ កិច្ចប្រជុំនេះបានបង្ហាញថា ការបើកដំណើរការសាលារៀនសាកល្បងនៅខេត្តសៀមរាប គឺត្រូវបានត្រៀមរួចជាស្រេច នូវការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តវិធានការ៣ការពារ និង៣កុំ រួមទាំងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ ទាំងបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវតែធានាថា បានចាក់វ៉ាក់សាំងបង្ការរួចហើយ។ អាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ គណៈកម្មការទ្រទ្រង់សាលា សមាគមមាតាបិតាសិស្ស រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានរួមគ្នាទទួលខុសត្រូវ ជាពិសេសនោះ គឺការផ្តល់កិច្ចសហការគាំទ្រ យ៉ាងពេញទំហឹងពីមន្ទីរសុខាភិបាលខេត្ត៕

អត្ថបទ និង រូបភាព៖ លោក ងិន គីមឡេង

Tags: បើកសាលារៀនឡើងវិញ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក

ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.