Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក

ដោយ Pothe Thun
13/10/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូ និងអង្គការ ឡូទុសវើល នាំយកអំនោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្សក្នុងវត្តពោធិលង្កា ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ គ្រឿងឧបភោគបរិភោគមាន៖ អង្ករចំនួន ៥០០ គីឡូក្រាម, មី ២៥កេស, ត្រីខ ៥កេស, ទឹកសុទ្ឋ ៣៤យួរ, ថវិកាចំនួន ៨៧ម៉ឺនរៀល ជាអំណោយរបស់ក្រុមហ៊ុនហាយក្រូ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន៖ អង្ករ ១តោន, មី ៤០កេស, ភេសជ្ជៈ ២០កេស, ទឹកស៊ីអ៊ីវ ១២កេស, អំបិល ១០០គីឡូក្រាម, ស្ករស ៥០គីឡូ និងនំបុ័ងជ្រុង ៣០ដើម ជាអំណោយរបស់អង្គការឡូទូសវើល នៃប្រទេសកូរ៉េខាងត្បូង ត្រូវបានក្រុមការងារនាំយកមកប្រគេនជូនដល់ព្រះសង្ឃ គង់នៅវត្តពោធិលង្កា ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ដើម្បីផ្គត់ផ្គង់ព្រះសង្ឃដែលកំពុងជាប់ចត្តាឡីស័ក និងបិទខ្ទប់វត្តបណ្តោះអាសន្ន។

ក្នុងឱកាសនោះលោកស្រី ជីវ ណារ៉ា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យហាយក្រូ និង ភិក្ខុនី សាន់មូន ប្រធានអង្គការឡូទូសវើល មានប្រសាសន៍ថា ការនាំយកមកគ្រឿងឧបភោគបរិភោគមកប្រគេនព្រះសង្ឃនៅពេលនេះ គឺក្រោយពីទទួលបានដំណឹងដ៍គួរឱ្យបារម្ភ ថាព្រះសង្ឃនៅក្នុងវត្តពោធិលង្កាកំពុងបិទខ្ទប់ហាមការចេញ-ចូលជាបណ្តោះអាសន្ន និងជាប់ធ្វើចត្តាឡីស័ក ហាមមិនឱ្យចេញគោចរទៅកាន់ទីដទៃ និងតបតាមការអំពាវនាវរបស់ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និង ជាព្រះចៅអធិការវត្តទេពពោធិវង្ស និងព្រះសទ្ឋម្មប្បកាសនី តាត មហាទី ព្រះធម្មធរអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្តព្រះឥន្ទកោសា ស្ថិតក្នុងក្រុងសៀមរាបថា វត្តវត្តពោធិលង្កា កំពុងមានការខ្វះខាតចង្ហាន់ ហេតុនេះទើបគៀងគរសប្បុរសជនជិតឆ្ងាយរួមគ្នាបរិច្ចាកតាមសទ្ឋាយកមកប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងវត្ត និងទុកផ្គត់ផ្គង់ចែករំលែកទៅដល់ ព្រះសង្ឃដែលកំពុងហ៊ុព័ទ្ឋបិទការចេញចូលជាបណ្តោះអាសន្ន និងជាប់ធ្វើចត្តាឡីស័ក។

ក្នុងនាមថ្នាក់ដឹកនាំសាលាអនុគណ ក្រុងសៀមរាប ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកចិត្តសប្បុរសធម៌របស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អង្គការឡូទូសវើល និងថ្នាក់ដឹកនាំ និងសហការីរបស់ក្រុមហ៊ុនអចលនទ្រព្យហាយក្រូ ដែលមានសទ្ឋាជ្រះថ្លា លះបង់ថវិកា និងធនធានយកមកប្រគេនដល់វត្តនេះ ដែលជាវត្តកំពុងខ្វះខាតដោយសារភិក្ខុសាមណេរមួយចំនួនមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនិងបិទខ្ទប់វត្តជាបណ្តោះអាសន្នហាមការចេញចូលមួយរយៈ។ ព្រះអង្គបញ្ជាកថា វត្តពោធិលង្កាមាន ភិក្ខុ សាមណេរ ដូនជីតាជី និងក្មេងវត្តសរុប ៧១អង្គ/នាក់ បានឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅក្នុងវត្តដោយការឆាន់ ហូប ស្រង់ ងូតទឹក និងឆ្ពង់ទឹកក្តៅ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់មន្ត្រីសុខាភិបាល ហើយពេលនេះសុខភាពទាំងអស់អង្គ ទាំងអស់គ្នាបានធូរស្រាលច្រើនហើយ តែមិនអាជ្ញាធរមិនទាន់អនុញ្ញាតមានបើកចេញចូលវត្តឡើងវិញទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប៉ុន្តែទោះមានស្ថានភាពល្អប្រសើរក្ដីតែ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអង្គក៍បានជំរុញលើកទឹកចិត្តដល់ព្រះសង្ឃដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវតស៊ូជំនះអត់ធ្មត់ ស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបានរយៈពេល១៤ថ្ងៃ ឬលើសកាលកំណត់ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់អាជ្ញាធរខេត្ត និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានខ្ឃាប់ខ្ជួនផងដែរ។

សូមជម្រាបដែរថា កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះដែរ ក្រុមការងារសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ចូលរួមដោយព្រះរាជាគណៈជាព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនដល់ព្រះចៅអធិការវត្តពោធិលង្កាផងដែរ រួមមាន៖ ថវិកា ៧០ម៉ឺនរៀល, អង្ករ ៧០០គីឡូក្រាម, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ត្រីខ ៥យួរ, ទឹកសុទ្ធ ១៧យួរ, មីចំនួន ១២កេស និងភេសជ្ជៈចំនួន ២កេស៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស

Tags: ក្រុមហ៊ុនអចលនទ្រព្យ ហាយក្រូវត្តពោធិលង្កាអង្គការ ឡូទុសវើល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

ភោជនីយដ្ឋាននិងអាហារដ្ឋានជិត៥០កន្លែង ក្នុងក្រុងសៀមរាប នឹងទទួលបានការអនុញ្ញាតបំរើសេវាទទួលភ្ញៀវនៅនឹងកន្លែង 

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បើកប្រជុំពិភាក្សារៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលប្រាសាទព្រហ្មកិល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.