ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចសុវត្ថិភាពចំណីអាហារនៅកន្លែងប្រើប្រាស់ចុងក្រោយ ក្រុងសៀមរាប ខណៈរយៈពេល៥ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាមានការពុលចំណីអាហារ ជាង១០០ដង មានជនរងគ្រោះជាង៥ពាន់នាក់ និងស្លាប់ជិត៨០នាក់
ក្រសួងសុខាភិបាល បានបើកវគ្គបណ្តុះបណ្តាលមួយ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ ស្តីពីអធិការកិច្ចសុវត្ថិភាពចំណីអាហារនៅកន្លែងប្រើប្រាស់ចុងក្រោយ នៅក្រុងសៀមរាប ដោយផ្អែកតាមកម្រិតហានិភ័យ ដែលបានរៀបចំដោយការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីការពារថែទាំ សុខភាពរបស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍អន្ដរជាតិដែលបាន និងកំពុងមកទស្សនាទឹកដីនៃខេត្តសៀមរាប ។ មានប្រសាសន៍បើកវគ្គបណ្ដុះបណ្ដាលនេះ ...