Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជានខ្ពស់សិទ្ធិមនុស្សកម្ពុជា ថាកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស

ដោយ Pothe Thun
05/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជានខ្ពស់សិទ្ធិមនុស្សកម្ពុជា ថាកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម អ៊ិត រ៉ាឌី ថ្លែងថា ប្រទេសកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្សជាសកល។

ឯកឧត្តម អ៊ិត រ៉ាឌី មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កម្ពុជារបស់កម្ពុជា បានកំណត់យ៉ាងច្បាស់នូវស្មារតីជាតិ និងមានឆន្ទៈខ្ពស់ក្នុងការគោរព និងអនុវត្តតាមគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិមនុស្ស ដោយបានបញ្ជាក់ច្បាស់តាមរយៈមាត្រា៣១ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាយើង។ ដូច្នេះយើងទាំងអស់គ្នាត្រូវព្យាយាមស្វែងយល់នៅក្នុងរដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់អំពីសិទ្ធិ និងករណីកិច្ចរបស់ប្រជាពលរដ្ឋ ព្រោះវាជារឿងរបស់យើងគ្រប់គ្នាដែលត្រូវតែយល់ដឹង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ៊ិត រ៉ាឌី បន្តថា យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញនេះ បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលឈានមុខគេក្នុងតំបន់ក្នុងការទទួលយកបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោមបទដ្ឋានសិទ្ធិមនុស្សជាមូលដ្ឋានចំនួន៩ របស់អង្គការសហប្រជាជាតិ។ នៅចំពោះមុខកម្ពុជាក៏កំពុងពិចារណាទទួលយក ឬយ៉ាងណា នូវបទដ្ឋានជាមួលដ្ឋានសិទ្ធិមនុស្សដែលនៅសល់ផងដែរ។ ការគោរពសិទ្ធិមនុស្សជារឿងសំខាន់បំផុត ព្រោះការដែលមិនមានការគោរពសិទ្ធិមនុស្សនេះ បានធ្វើឲ្យពិភពលោកបានជួបនូវសង្គ្រាមលោកចំនួន ២លើក និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗទៀត រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម បានបញ្ជាក់ថា សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ឆ្នាំ២០១៩ ជារបាយការណ៍ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័ត និងបញ្ជូនទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបង្ហាញស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាឲ្យពិភពលោកបានដឹង ដែលកន្លងមកកម្ពុជា បានធ្វើរបាយការណ៍នេះ ជូនអង្គការសហប្រជាជាតិចំនួនបីដងរួចមកហើយ។ ចំពោះរបាយការណ៍ជាតិស្តីពីការអនុវត្តកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយនេះមានតម្លៃយ៉ាងធំធេងចំពោះកម្ពុជា ព្រោះថា អ្វីៗទាំងអស់ដែលមាននៅក្នុងរបាយការណ៍វាជាវិធានការណ៍របស់រាជរដ្ឋាភិបាល ទាំងផ្នែកច្បាប់ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកតុលាការ ហើយវិធានការណ៍ទាំងអស់នោះវាជាការដោះស្រាយនូវបញ្ហាពាក់ព័ន្ធនឹងស្ថានភាពជីវភាពរស់នៅរបស់យើងទាំងអស់គ្នា៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់, ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សិទ្ធិមនុស្សកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”

កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.