Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”

ដោយ Pothe Thun
05/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា”
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារ “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដឹកនាំដោយលោក ចាន់ ធន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក យុន លីនណេ អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក យុន លីនណេ បានបញ្ជាក់ថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ តំបន់រមនីយដ្ឋានធម្មជាតិ បានកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ ក្នុងនោះបញ្ហាកាកសំណល់ សំរាម គឺជាសត្រូវបរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោ ភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និងប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នា។ ជាមួយនោះប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនខេត្តសៀមរាប សម្រាប់មនុស្សម្នាក់បានផលិតសំរាមពី ៩០០ក្រាម ទៅ ១,២គីឡូក្រាម និងពលរដ្ឋនៅជនបទវិញ ផលិតសំរាមប្រមាណ ៣០០ក្រោមក្នុងមួយនាក់ ហើយតាមការគុណគូរជាទូទៅខេត្តសៀមរាបដែលមានប្រជាពលរដ្ឋជាង ១លាននាក់ អាចផលិតសំរាមប្រចាំថ្ងៃជិត ៦០០តោន។ ក្នុងនោះការរៀបចំទីលានចាក់សំរាមថ្មី ក៏មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលត្រូវគណៈកម្មការយើងចាំបាច់ត្រូវធ្វើការដោះស្រាយនូវរាល់ផលប៉ះពាល់ឲ្យបានរួចរាល់មុនធ្វើការអនុវត្តគម្រោម ទើបការងារសាងសង់ដំណើរការទៅបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក ចាន់ ធន់ បានលើកឡើងនូវចំណុចមួយចំនួន ដែលមានការពាក់ព័ន្ធទៅលើគម្រោង ដោយសារកំណើនសេដ្ឋកិច្ចសង្គម និងតម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឲ្យបរិមាណសំរាម សំណល់រឹងនៅតាមទីប្រជុំជននានាតាមបណ្តារាជធានីខេត្តទូទាំងប្រទេស មានការកើនឡើង និងបង្កផលប៉ះពាល់ដល់បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន។ ដើម្បីដោះស្រាយបញ្ហានេះ និងធានាឲ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ មកឲ្យរដ្ឋបាលរាជធានីក្រុងស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត។

លោកបន្តថា ដើម្បីធានាបានលើបញ្ហាសំរាម សំណល់រឹងទីប្រជុំជនគ្រប់ប្រភេទនឹងត្រូវបានញែក វេចខ្ចប់ ទុកដាក់ សម្អាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់ និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថាន។ សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋជាការងារអាទិភាពមួយដែលត្រូវសម្រេចឲ្យបាន។ បញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របគ្នានេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) បានកំណត់ថា ការគ្រប់គ្រងសម្រាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

លោកបន្ថែមថា ដើមី្បឲ្យការអនុវត្តគម្រោងនេះបាន ទាមទាឲ្យគ្រប់ក្រសួង មន្ទីរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ មានការចូលរួម ព្រមទាំងបានឲ្យក្រុមការងារអន្តរក្រសួង និងអនុគណៈកម្មការពាក់ព័ន្ធ ធ្វើការអង្កេតវាស់វែងលម្អិត ដោយធ្វើការពិគ្រោះជាមួយប្រជាពលរដ្ឋដែលរង់ផលប៉ពាល់ និងមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ដោយមានម្ចាស់ ទ្រព្យចូលរួម នៅក្នុងអំឡុងធ្វើការអង្កេតវាស់វែងលម្អិត ព្រមទាំងធ្វើកិច្ចសន្យា ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយ ឬ បើកប្រាក់សំណង ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ទាំងនោះ៕

អត្ថបទ និងរូបភាព៖ លោក មុី សុខខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សំណល់ប្លាស្ទិកសំរាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាដោយសារនយោបាយឈ្នះឈ្នះ ទើបបានធ្វើឲ្យកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាដោយសារនយោបាយឈ្នះឈ្នះ ទើបបានធ្វើឲ្យកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.