Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប

ដោយ Pothe Thun
08/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលខេត្ត មន្ទីរអង្គភាព សមត្ថកិច្ចទាំង៣ និងអាជ្ញាក្រុងស្រុក ឃុំសង្កាត់ទូទាំងខេត្តសៀមរាប។

លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ និងដើមត្រីមាសទី១ ឆ្នាំ ២០២៤នេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្តបញ្ជាក់ថា រយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្រោះថ្នាក់សង្គមនៅទូទាំងខេត្ត ចំពោះបទល្មើសព្រហ្មទណ្ឌ កើតឡើង ២៥/៣៦លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ១១លើក និងបង្ក្រាបបាន ២៥/២៥លើក ឃាត់ជនសង្ស័យ ៣៣នាក់។ ករណីល្បែងស៊ីសងបង្ក្រាបបាន ០១/០៥លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ ៤លើក។ ក្មេងទំនើងបង្ក្រាបបាន ៣/២លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១លើក។ បទល្មើសអាជីវកម្ម-ផ្លូវភេទ បង្ក្រាប ៥/៣លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង២លើក។ បទល្មើសគ្រឿងញៀន បង្ក្រាបបាន ៥៩/៨១លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ២២លើក ឃាត់ខ្លួនមនុស្ស ៥៧៣នាក់, បទល្មើសសេដ្ឋកិច្ច បង្ក្រាបបាន ៥/១១លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ ថយចុះ៦លើក, គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៣៣/១៧លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១៦លើក និងឧប្បទ្ទវហេតុ និងគ្រោះថ្នាក់ផ្សេងៗ កើតឡើង ៦៨/៤៦លើក ប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ២២លើក។

ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ សម្រាប់ផែនការយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ បានផ្តោតសំខាន់ទៅលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងប្រសិទ្ធភាពការបំពេញការងារ ការធ្វើទំនើបកម្ម ប្រព័ន្ធគ្រប់គ្រង និងផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងពង្រឹងភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដៃគូអភីវឌ្ឍន៍ វិស័យឯកជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ ស្របជាមួយគ្នានោះការបន្តការពារឱ្យបានដាច់ខាត នូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងការការ៣រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដែលជាបុរេលក្ខណមិនអាចខ្វះបានសម្រាប់ការលើកកម្ពស់សិទ្ឋិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ក្រៅពីផែនការនេះ ក្រសួងមហាផ្ទៃក៏បានផ្តោតលើការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។ ការពង្រឹងការកែទម្រង់ស្តាប័ន និងការអភិវឌ្ឍនធបានមនុស្ស ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំក្នុងការបំពេញការងារ។ ការពង្រឹង និងការកែលម្អយន្តការ និតិវិធី និងស្តង់ដារនៃការផ្តល់សេវា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឲ្យមានភាពសាមញ្ញ ក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តុ និងតម្លាភាព និងការធ្វើបដិវត្តកម្មឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ឯកឧត្តម ក៏បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អនុវត្តការងារឲ្យបានល្អ ស្របទៅនឹងការដាក់ចេញតាមផែណការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួងមហាផ្ទៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

សង្រ្កាន្តវិទ្យាល័យសម្តេចឪក្រុងសៀមរាប ក្រោមប្រធានបទ “សង្ក្រាន្តគ្រួសារយើង ក្រោមម្លប់សន្តិភាព”

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាដោយសារនយោបាយឈ្នះឈ្នះ ទើបបានធ្វើឲ្យកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថាដោយសារនយោបាយឈ្នះឈ្នះ ទើបបានធ្វើឲ្យកម្ពុជា មានសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ

ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវ ដើម្បីស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវ ដើម្បីស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.