Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវ ដើម្បីស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដោយ Pothe Thun
08/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃជាច្រើនអង្គបាននិមន្តតាមដងផ្លូវ ដើម្បីស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជាជំនឿ ឬទម្លាប់ របស់ប្រជាពលរដ្ឋនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យតែដល់បុណ្យចូលឆ្នាំថ្មី គឺប្រជាពលរដ្ឋក្នុងភូមិទាំងមូល តែងតែនិមន្តព្រះសង្ឃស្រោចទឹក នៅតាមផ្ទះនិមួយៗព្រមគ្នាតែម្តងដើម្បីឱ្យគ្រោះចង្រៃហូរទៅតាមទឹក និងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្រាប់ឆ្នាំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

លោកតា ម៉ម នឿម រស់នៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ព្រះសង្ឃនិមន្តមកសូត្រមន្តស្រោចទឹកដល់ប្រជាពលរដ្ឋនៅក្នុងភូមិនេះ គឺជាជំនឿមួយ ដែលប្រជាពលរដ្ឋនៅក្នុងភូមិនេះ បានអនុវត្តន៌តាំងពីចាស់ៗជំនាន់មក។ ដោយអ្នកភូមិមានជំនឿថា ការនិមន្តព្រះសង្ឃឱ្យមកស្រោចទឹកនេះ ជាការរំដោះគ្រោះ និងរឿងអាក្រក់ៗ ដែលកំពុងកើតមានឱ្យហូរទៅតាមទឹក និងសុំសេចក្តីសុខសប្បាយសម្រាប់ក្រុមគ្រួសារ ក្នុងឆ្នាំថ្មីដែលបានឈានចូលមកដល់។

លោកតាបន្តថា ពិធីនេះតែងតែធ្វើជារាងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ហើយមូលហេតុដែលប្រជាពលរដ្ឋនៅក្នុងឃុំសំរោងនេះ តែងតែជឿ គោរព និងធ្វើពិធីនេះ គឺដោយសារតែពួកគាត់ធ្វើទៅតែងតែជួបនូវសេចក្តីសុខចម្រើន ដោយនៅក្នុងពិធីនេះ មិនត្រឹមតែស្រោចទឹកឱ្យតែមនុស្សប៉ុណ្ណោះទេ សូម្បីតែសម្ភារប្រើប្រាស់ដូចជា ម៉ូតូ ឡាន ក៏បានឱ្យព្រះសង្ឃប្រោះព្រំឱ្យដែរ ដើម្បីឱ្យពេលធ្វើដំណើរទៅណាជួបតែសុវត្ថិភាព។ លោកតាចង់ឱ្យកូនចៅជំនាន់បន្តធ្វើពិធីនេះបន្តទៅមុនទៀត ព្រោះវាជាជំនឿ ឬទម្លាប់ ដែលបានធ្វើឱ្យអ្នកភូមិបានសេចក្តីសុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះតេជគុណ ថង ចន្ថា ព្រះចៅអធិការវត្តសំរោង ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានថេរដីកាឱ្យដឹងថា ជារាងរាល់ឆ្នាំព្រះសង្ឃគង់នៅវត្តសំរាង តែងតែបាននិមន្តទៅស្រោចទឹកឱ្យពុទ្ធបរិស័ទទាំង៧ ភូមិ នៃឃុំសំរោងនេះ ដោយធ្វើឡើងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី៧ រហូតទៅដល់ថ្ងៃស្រង់ព្រះ ដែលធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ព្រះតេជគុណបន្តថា ក្នុងរយៈពេល៧ថ្ងៃនេះ ក្នុង១ថ្ងៃព្រះសង្ឃនិមន្តទៅស្រោចទឹកប្រោះព្រំឱ្យប្រជាពលរដ្ឋបានតែមួយភូមិទេ។ ហើយនៅតាមភូមិនិមួយៗចាប់ពីម៉ោង៣ ឬ៤ ទៅប្រជាពលរដ្ឋបានដងទឹកដាក់ផ្ការៀបចំរួចជាស្រាចរងចាំព្រះសង្ឃនិមន្តទៅដល់។

សូមបញ្ជាក់ថា ប្រជាជនខ្មែរ មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ ទឹកតំណាងភាពត្រជាក់ ម្ល៉េះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់។ ទាំងអ្នកស្រោចស្រពគេ និងគេស្រោចឱ្យសុទ្ធតែសប្បាយចិត្តដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខនិងជាតិក្រោយ។ ដូចនេះហើយបានជា ប្រជាពលរដ្ឋនៅក្នុងភូមិទាំង៧ នៃឃុំសំរោងនេះ គោរព និងបន្តនិមន្តព្រះសង្ឃស្រោចទឹក នៅតាមផ្ទះនិមួយៗព្រមគ្នាតែម្តង៕

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រោចទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរសង្កាត់ស្រង៉ែ រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ

អាជ្ញាធរសង្កាត់ស្រង៉ែ រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.