ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញកាត់ខ្សែបូរសមិទ្ធិផលនានាក្នុងវត្តចន្ទបុប្ផារាម វត្តចន្ទបុប្ផារាម ( ហៅវត្តថ្មី) ក្នុងស្រុកជីក្រែងខេត្តសៀមរាប
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ វត្តចន្ទបុប្ផារាម ហៅវត្តថ្មី បានរៀបចំវិធីកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានានៅក្នុងវត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប និងវត្តមាន សមាជិកសមាជិកាក្រុមការងារចុះជួយស្រុកជីក្រែង អាជ្ញាធរមូលដ្ឋាន ដូនជី តាជី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ ...