អ្នកជំនាញសិលាចារឹក នៃអាជ្ញាធរជាតិអប្សរាបង្ហាញថាមនុស្សសម័យដើម ចាត់ទុកសិលាចារឹកជាវត្ថុសក្ការៈបូជា
លោកស្រីបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹក នៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើម បានចាត់ទុកសិលាចារឹកជាវត្ថុសក្ការៈបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយ ដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយ និងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង ដូច្នេះអក្សរថ្ម ឬសិលាចារឹក គឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់ ហើយលើសពីនេះទៅទៀត នោះ ...