Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងដែនដី និងរដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្តីពី ការផ្ទៀងផ្ទាត់ទិន្នន័យ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ចក្ខុវិស័យ សេណារីយ៉ូ គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍

ដោយ Pothe Thun
15/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/1250155795185193/
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ដ​សៀមរាប រៀបចំ​សិក្ខាសាលា​ស្តីពី “​ការផ្ទៀងផ្ទាត់​ទិន្នន័យ​” សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី “​ការកំណត់​ចក្ខុវិស័យ សេណា​រី​យ៉ូ គោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ” និង​ថ្ងៃនេះ និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចុងក្រោយ​ជាមួយ​អ្នកពាក់ព័ន្ធ សម្រាប់​ការកសាង​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​

​ឯកឧត្តម បណ្ឌិត ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ និង​ជម្រុញ​ផែនការ​រូបវ័ន្ត​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា តាមរយៈ​សិក្ខាសាលា​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក និង​សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល​នឹងចូលរួម​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​ល្អៗ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាង “​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​” មាន​លក្ខណៈ​កាន់តែ​ប្រាកដប្រជា អាចអនុវត្ត​បាន និង​អាច​ទទួលយកបាន សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ។

ឯកឧត្ដម​បាន​បន្ដថា ក្នុងនាម​រដ្ឋបាលខេត្ត និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី​តំណាង​ក្រសួង មន្ទីរ ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ចុងក្រោយ​ជាមួយ​អ្នកពាក់ព័ន្ធ សម្រាប់​ការកសាង​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប ហើយ​ឯកឧត្ដម​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា អង្គសិក្ខាសាលា​នា​ថ្ងៃនេះ នឹង​ប្រព្រឹត្តិ​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការគ្រោងទុក​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្ដម ពិន ប្រាកដ អភិបាលរង ខេត្តសៀមរាប មានប្រសាសន៍ថា ខេត្ដ​សៀមរាប ជា​ទឹកដី​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ វប្បធម៌​ពិភពលោក​ដ៏​មហាអស្ចារ្យ ដែលជា​ស្នាដៃ​បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ​យើង ជា​ទឹកដី​ពោរពេញ​ទៅដោយ​រមណីយដ្ឋាន​ទេសចរណ៍ វប្បធម៌ អរិយធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប ដែល​ជម្រុញ​ឱ្យ​ទឹកដី​សៀមរាប​ក្លាយ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកពី​គ្រប់​មជ្ឈដ្ឋាន​ជុំវិញ​ពិភពលោក ។ ដើម្បី​ឆ្លើយ​បត​នឹង​ការ​កើន​ទ្បើង​នៃ​ភ្ញៀវទេសចរ រដ្ឋបាល​ខេត្តសៀមរាប រដ្ឋបាល​ក្រុង​សៀមរាប គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ក្រុង​សៀមរាប និង​ខេត្តសៀមរាប និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត បាន​កំពុង​អនុវត្ត “​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ” ។

ឯកឧត្ដម​បាន​បន្ដថា ដើម្បីឱ្យ​ស័ក្តិសម​កិ​តិ្ត​នាម ជា​ខេត្ត​ទេសចរណ៍ ជា​ប៉ូល​អភិវឌ្ឍ​សេដ្ឋកិច្ច ជា​ច្រករបៀង​សេដ្ឋកិច្ច និង​ជា​ខេត្ត​ដែល​ជួយ​ជម្រុញ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ (​តំបន់​កន្ទុយ​នាគ​) រដ្ឋបាលខេត្ត​ក៏បាន​នឹង​កំពុង​ចូលរួម​រៀបចំ “​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​” និង​ជាពិសេស​គឺ​ការកសាង “​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​” នា​ថ្ងៃនេះ សំដៅ​ធ្វើ​សមាហរណកម្ម​គ្រប់​វិស័យ ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត និង​ជុំវិញ​ខេត្ត មាន​ជាអាទិ៍ វិស័យ​ដីធ្លី នគរូបនីយកម្ម និង​សំណង់ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូបវ័ន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស និង​ធនធានធម្មជាតិ សំដៅ​ត​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​ខេត្ត​ជុំវិញ​ក្នុងប្រទេស និង​ក្នុង​តំបន់​ផងដែរ ។

ឯកឧត្ដម បាន​បន្ថែមថា តាមរយៈ​សិក្ខាសាលា​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក និង​សមាជិកា​នៃ​អង្គសិក្ខាសាលា​ទាំងមូល​នឹងចូលរួម​ពិភាក្សា និង​ផ្តល់​ធាតុ​ចូល​ល្អៗ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​សេចក្តីព្រាង “​ផែនការ​រៀបចំ​ដែនដី​ខេត្តសៀមរាប​” មាន​លក្ខណៈ​កាន់តែ​ប្រាកដប្រជា អាចអនុវត្ត​បាន និង​អាច​ទទួលយកបាន សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ៕​

ក្រសួងដែនដី និងរដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្តីពី ការផ្ទៀងផ្ទាត់

ក្រសួងដែនដី និងរដ្ឋបាលខេត្ដសៀមរាប រៀបចំសិក្ខាសាលាស្តីពី ការផ្ទៀងផ្ទាត់ទិន្នន័យ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ចក្ខុវិស័យ សេណារីយ៉ូ គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ #ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Thursday, November 14, 2019

Tags: ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់សិក្ខាសាលា ការផ្ទៀងផ្ទាត់ទិន្នន័យ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកំណត់ចក្ខុវិស័យ សេណារីយ៉ូ គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.