Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣

ដោយ Pothe Thun
15/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/1284605685051691/
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៩ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​3 ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​ពិនិត្យ ពិភាក្សា និង អនុម័ត​ទៅលើ​របៀបវារៈ​សម័យប្រជុំ​សាមញ្ញ​លើក​ទី​៦​មាន​ចំនួន ៣​ចំណុច ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ អប្សរា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន អង្គភាព​ជុំវិញ​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ទាំង​៦ របស់​សាលាខេត្ត និង អាជ្ញាធរ​ក្រុង​សៀមរាប​ផងដែរ​។

​បន្ទាប់ពី​ពិនិត្យ​កូរ៉ុម​របស់​សមាជិក​ក្រុមប្រឹក្សា​ចូលរួម អង្គ​ប្រជុំបាន​ពិនិត្យ ពិភាក្សា និង​ធ្វើការ​អនុម័ត​ទៅលើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ និង របាយការណ៍​ប្រចាំ​ខែតុលា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត ព្រមទាំង​បានលើកឡើង​អំពី​បញ្ហា​ផ្សេងៗ​ផងដែរ ។

​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នេះ បាន​ផ្តោតលើ​បញ្ហា និង​សំណូមពរ​មួយចំនួន អំពី​ការងារ​សន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ នៅតាម​ដង​វិថី​ក្នុង​ក្រុង ,​អំពី​បញ្ហា​លើ​ការងារ​គ្រប់​ឯកសារ លិខិតស្នាម​រដ្ឋបាល និង ការ​ចងក្រង​លិខិត​ឯកសារ , ការគ្រប់គ្រង​បណ្តា​យានយន្ត កែច្នៃ​គ្រប់​ប្រភេទ និង ការចុះបញ្ជី​យានយន្ត ,​ពិនិត្យ​បច្ចេកទេស​យានយន្ត , ការធ្វើ​លូ​ប្រអប់​ដោយ​ពុំមាន​ដាក់លូ​បង្ហូ​ទឹក​ចេញពី​ផ្លូវ (​រ៉ឺ​ហ្កា​) និង បញ្ហា​ម៉ោង​ពេល​រថយន្ត​ធុន​ធំៗ​ចូល​ក្រុង និង ការពិនិត្យ​របស់​ប៉ូលីស​ទាមទា​ឯកសារ​ដើម ចំពោះ​ឈៀករថយន្ត ព្រមទាំង​បញ្ហា​ការ ដ្ឋា​ន​ស្ថាបនា​ប្រព័ន្ធ​ទឹក​កខ្វក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ និង ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ ។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលអំណោយជាសម្ភារៈ និងថវិកាពីសាលាកុមារសុវណ្ណភូមិ អបអរទិវារកុមារអន្ដរជាតិ

01/06/2023
ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

01/06/2023

ក្នុងនោះដែរ​កិច្ចប្រជុំ ក៏បាន​លើក​ផងដែរ​អំពី​បញ្ហា​តួលេខ​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​ត្រូវ​ឲ្យ​បណ្តា​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ត្រូវមាន​ព័ត៌មាន​ប្រតិកម្ម​រហ័ស ក្នុងការ​ឆ្លើយតប​ជាមួយ​មហាជន​ផងដែរ ។ ក្នុងនោះ​លោក ពៅ ពិសិដ្ឋ ក៏បាន​អនុញ្ញាត​ដល់​ប​ណ្តា​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ បានធ្វើការ​បកស្រាយ​បំភ្លឺ នូវ​រាល់​គ្រប់​បញ្ហា ដែល​សមាជិក សមាជិកា នៃ​អង្គប្រជុំ​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​នេះ ឲ្យ​បាន​អស់​ចម្ងល់​ផងដែរ​។ ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏បាន​ធ្វើការ​បំភ្លឺ​ផងដែរ ដល់​សមាជិក​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក៏ដូចជា​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ដែលមាន​ការពាក់ព័ន្ធ ដោយ​ត្រូវ​យកចិត្តទុកដាក់ ដោះស្រាយ​ឲ្យ​បាន​ម៉ត់ចត់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ចំពោះ​បញ្ហា និង​សំណូមពរ​ដែល​បានលើកឡើង​ខាងលើនេះ​។

លោក​ក៏​សំណូមពរ​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល និង​កងកម្លាំង​ទាំងអស់ ធ្វើ​កិច្ច​សហការគ្នា ត្រួតពិនិត្យ​ឡើងវិញ រាល់​ការធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធំៗ ចំពោះ​អ្នកបើកបរ​រថយន្ត​ទាំងនោះ ទៅលើ​បញ្ហា​សារធាតុ​ញៀន​ក្នុង​ខ្លួន ការដឹកជញ្ជូន​ដី​ធ្លាក់​តាម​ដងផ្លូវ និង ធ្វើ​ឲ្យ​ខូច​ផ្លូវ​បាត់​នូវ​សោ​ភណ្ឌ​ភាព​ក្រុង រួមទាំង​ចំណតរថយន្ត​អាណាធិបតេយ្យ និង គ្រប់​រថយន្ត​ធ្វើ​អាជីវកម្ម​បាន​ចុះ​ក្នុង​បញ្ជី​ធ្វើ​អាជីវកម្ម ។​

​បន្ទាប់ពី​អង្គប្រជុំ​ធ្វើការ​ពិនិត្យ ពិភាក្សា ព្រមទាំង​បាន​ផ្តល់យោបល់​រួចមក មានប្រសាសន៍​បូកសរុប​នោះដែរ​ឯកឧត្តម អ៊ឹង ហឿន បានបញ្ជាក់​នៅ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦​នេះ ដើម្បី​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក សំដៅ​ឆ្ពោះទៅរក​មូលដ្ឋាន បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​បំផុត និង កែលម្អ​ភាព​អសកម្ម​នានា និង ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​។ ឯកឧត្តម ក៏​សូម​ឲ្យ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កម្លាំង​សមត្ថកិច្ច គឺ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ត្រួតពិនិត្យ​ចំពោះ​អ្នកបើកបរ​រថយន្ត​ធន​ធ្ងន់ និង​ធ្វើការ​ផាក ពិន័យ ណែនាំ​អប់រំ ដល់​រថយន្ត​ខុស​បច្ចេកទេស និង អ្នកបើកបរ​ដែលមាន​សា​ធាតុ​ញៀន​ក្នុង​ខ្លួន ក្នុងការ​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍ ។

កត្តា​សំខាន់​នោះ​គឺ បញ្ហា​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅតាម​បណ្តា​ដងផ្លូវ​ក្នុង​ក្រុង​មួយចំនួន ដោយ​រថយន្ត​តាក់ស៊ី​ឈប់​ចាប់​ម៉ូយ​គ្មាន​សណ្តាប់ធ្នាប់ បញ្ហា​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​៤៥​កៅអី ឈប់​សំចត​នៅតាម​ភោជនីយដ្ឋាន ដែលជា​ការបង្ក​ឲ្យ​មានការ​កកស្ទះ​ក្នុង​ក្រុង​។ ឯកឧត្តម​ក៏​សង្កត់ធ្ងន់​ផងដែរ ចំពោះ​បញ្ហា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ដែល​រង​ការខូចខាត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ ទេសចរណ៍​យ៉ាងខ្លាំង ព្រមទាំង​សុំ​ឲ្យ​អាជ្ញាធរខេត្ត មន្ទីរជំនាញ​មាន​វិធានការ ធ្វើការ​កែច្នៃ​ក្នុងការ​ជួសជុល​ផ្លូវ​ទាំងនោះ ដើម្បី​សម្រួល ដល់​ការធ្វើ​ចរាចរណ៍ ទោះបី​ផ្លូវ​ទាំងនោះ​គ្មាន​គម្រោង​ថវិកា​ក៏ដោយ ក៏​មិនត្រូវ​បណ្តោយ​ឲ្យ​ខូ​ត​ខាត​ទាំងស្រុង​នោះទេ ។

ឯកឧត្តម ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរខេត្ត ក្រុង និង កម្លាំង​សមត្ថកិច្ច ចូលរួម​សហការ​អនុវត្ត​ឲ្យ​ខាង តែ​បាន​នូវ​ចំណុច​អសកម្ម​ទាំងនេះ ដែល​កើតជា​យូរ​មកហើយ ដើម្បី​បញ្ចប់​នូវ​បញ្ហា​ទាំងនេះ នៅក្នុង​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ឲ្យ​ប្រកប​ទៅជា​ទីក្រុង​មាន​សណ្តាប់ធ្នាប់​ល្អ ក្នុងការ​កាត់បន្ថយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង ៕

កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ #ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Thursday, November 14, 2019

អត្តបទនិងរូបភាព៖ម៉ី សុខា​រិ​ទ្ធ ភ្នាក់ងារ​ខេត្តសៀមរាប​

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

​សិក្ខាសាលា​ស្តីពី​ការតម្រង់ទិស​ការសិក្សា និង​ការងារ​សម្រាប់​យុវជន​ ​

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

អាជ្ញាធរខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខ័​ន្ធ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច នី​រត្ន​ន៍ នាយករង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុន សែន គូ​លេន ៣១៧ សៀមរាប អគ្គនាយកដ្ឋាន​យោធ​សេវា ដែល​បានទទួល​មរណ​:​ភាព​

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

​អាគារ​សិក្សា​២​ខ្នង ស្មើនឹង ៦​បន្ទប់ និង​សមិទ្ធិផល​មួយចំនួន ដែលជា​អំណោយ​សប្បុរសជន​ស្វី​ស ត្រូវបានធ្វើ​ពិធី​សម្ភោ​ធ​ដាក់​ដំណើរការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    647 shares
    Share 259 Tweet 162
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    88 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,075)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,734)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (831)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.