សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង រៀបចំវេទិកាសាធារណៈស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍លើកទី១
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង រៀបចំវេទិកាសាធារណៈស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ លើកទី១ នៅភូមិស្ពានភ្នែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ក្នុងគោលបំណងលើកកម្ពស់តួនាទីជនពិការ ក្នុងការអនុវត្តគម្រោង និងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់ជនពិការ ជាពិសេសបានផ្តល់ឱកាស និងលើកទឹកចិត្តយុវជនពិការ ឱ្យដើរតួនាទីជាអ្នកដឹកនាំក្លិប , ជាអ្នកផ្សព្វផ្សាយ និង ...