Tuesday, March 9, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង រៀបចំ​វេទិកាសាធារណៈ​ស្តីពី​ការពារ​ជីវិត និង​ពិការភាព​ពី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១

ដោយ Pothe Thun
22/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង រៀបចំ​វេទិកាសាធារណៈ​ស្តីពី​ការពារ​ជីវិត និង​ពិការភាព​ពី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១
23
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ប្រាសាទបាគង រៀបចំ​វេទិកាសាធារណៈ​ស្តីពី​ការពារ​ជីវិត និង​ពិការភាព​ពី​គ្រោះថ្នាក់​ចរាចរណ៍ លើក​ទី​១ នៅ​ភូមិ​ស្ពាន​ភ្នែក ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ក្នុង​គោលបំណង​លើកកម្ពស់​តួនាទី​ជនពិការ ក្នុងការ​អនុវត្ត​គម្រោង និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​រស់នៅ​រប​ស់ជន​ពិការ ជាពិសេស​បាន​ផ្តល់ឱកាស និង​លើកទឹកចិត្ត​យុវជន​ពិការ ឱ្យ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ក្លិប , ជា​អ្នក​ផ្សព្វផ្សាយ និង ជា​មិត្ត​អប់រំ​មិត្ត​ក្នុង​គ្រឹះស្ថានសិក្សា , ទីសាធារណៈ និង​សហគមន៍ ។​

​វេទិកា​នេះ មាន​អ្នក សម្របសម្រួល​ជា​វាគ្មិន មកពី​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ប្រាសាទបាគង , ការិយាល័យ​សាធារណៈការ និង​ដឹកជញ្ជូន​ស្រុក​ប្រាសាទបាគង , អធិការរង​នគរបាល​ស្រុក​ប្រាសាទបាគង និង អ្នកស្ម័គ្រចិត្ត​យុវជន​កាកបាទក្រហម​កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រាសាទបាគង សរុប​ចំនួន​ជិត​២០០​នាក់ ។​

​វេទិកា​នេះ ក៏បាន​បទ​បង្ហាញ និង​ពន្យល់​អំពី​ស្ថានភាព​សុវត្ថិភាព​ចរាចរណ៍ ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ស្លាក​សញ្ញា​សំខាន់ៗ , អនុ​ក្រិត​ស្តីពី ការផាកពិន័យ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក , ស្ថានភាព​ជនពិការ​ក្នុង​ខេត្តសៀមរាប និង​សិទ្ធិ​របស់​ជនពិការ ក្នុងការ​ប្រើប្រាស់​ផ្លូវ ដើម្បី​ទៅ​ទទួល​សេវាសាធារណៈ​របស់​ជន​ពិការ , បង្ហាញ​ពី​វិធី​ពាក់មួក​ឱ្យបាន​ត្រឹមត្រូវ និង ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ឯកឧត្តមអភិបាលខេត្តសៀមរាប កោតសរសើរដល់សិស្សមានពិការភាព នៅវិទ្យាល័យអប់រំពិសេសសៀមរាប ក្នុងការចូលរួមការប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

08/03/2021
រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

រយៈពេល០៧ថ្ងៃ មន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទី១

08/03/2021

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី ប៊ុន ទៀង អភិបាលរង​ស្រុក និង​ជា​អនុប្រធាន​អនុសាខា​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ស្រុក​ប្រាសាទបាគង បាន​អំពាវនាវ និង​សំណូមពរ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​និង​អ្នករួមដំណើរ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​នូវ​អនុសាសន៍​សារ​សុវត្ថិភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា គឺ​៖ ថ្ងៃនេះ​ថ្ងៃស្អែក​កុំ ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​បានស្នើ​ដល់​អ្នកបើកបរ​យានជំនិះ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្នា និង ពាក់មួក​សុវត្ថិភាព​ឱ្យបាន​គ្រប់គ្នា​ទោះ​ជិត​ឆ្ងាយ​ក៏ដោយ ព្រមទាំង​ត្រូវ​បន្ថយល្បឿន​ទៅតាម​ស្ថានភាព​ផ្លូវ កុំ​បើក​វ៉ា​ជែង បើកបរ​ដោយ​ភាព​យោគយល់ និង​បើ​ពិសារ​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ​។​

​លោក លិ​វ ឡ​ន តំណាង​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មានប្រសាសន៍ថា ៖ បច្ចុប្បន្ននេះ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា វា​បានសម្លាប់​មនុស្ស​ជា​មធ្យម​ជាង​៥​នាក់ និង​របួសធ្ងន់​១៣​នាក់​ក្នុង​មួយថ្ងៃ ដែល​ទាំងនេះ​បានធ្វើឱ្យ​បាត់បង់​ធនធានមនុស្ស ហើយ​បន្សល់ទុក​នូវ​កុមារកំព្រា ស្ត្រី​មេម៉ាយ ជនពិការ ព្រមទាំង​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេសជាតិ និង​ខូចខាត​សណ្ដាប់ធ្នាប់​សង្គម ដោយសារ តែ​អ្នកប្រើប្រាស់​ផ្លូវ មិន​គោរព​ច្បាប់​ចរាចរណ៍ , បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង , បើកបរ​ហួស​ល្បឿន​កំណត់ និង​មិន​ពាក់មួក​សុវត្ថិភាព នៅពេល​ធ្វើដំណើរ​។​

​លោក លិ​វ ឡ​ន មានប្រសាសន៍​បន្ថែមថា ដើម្បី​ចូលរួម​កាត់បន្ថយ​សោកនាដកម្ម​នេះ កាកបាទក្រហមកម្ពុជា បាន​សហការ​ជាមួយ​ម្ចាស់ជំនួយ​ក្នុង​និង​ក្រៅប្រទេស​ចាប់តាំងពី​ឆ្នាំ​២០០៥ រហូតមក គឺ​បានសម្រេច​នូវ​សមិទ្ធផល​យ៉ាងច្រើន ដែល​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៦​រហូតមកដល់​បច្ចុប្បន្ន​នេះ អង្គការ LIGHT FOR THE WORLD បាន​គាំទ្រ​ក្នុង​គម្រោង​ដាក់បញ្ចូល​ពិការភាព​ក្នុង​ការងារ​សុវត្ថិភាព​ចរាចរណ៍ ដែល​បាន​អនុវត្ត​នៅ​សាខា​ខេត្ត​គោលដៅ​ចំនួន​២​គឺ​៖ សាខា​ខេត្តសៀមរាប និង​សាខា​ខេត្តពោធិសាត់ ក្នុងទិសដៅ​ធ្វើឱ្យមាន​ភាពប្រសើរឡើង ក្នុងការ​ដាក់បញ្ចូល​ពិការភាព​ទៅក្នុង​ដំណើរការ គម្រោង​យុវជន​កាកបាទក្រហម​កម្ពុជា​និង​សុវត្ថិភាព​ចរាចរណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​។​

​សូមបញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០១៩​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​ក្រុម​តន្ត្រី​ជនពិការ ធ្វើការ​ផ្សព្វផ្សាយ​ពិការភាព ក្នង​ការងារ​សុវត្ថិភាព​ចរាចរណ៍​បាន​ចំនួន ០៤​លើក ដែលមាន​សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ១.០៣០​នាក់ ក្នុងនោះ​ស្រី​ចំនួន​៦០៥​នាក់ និង អ្នកស្ម័គ្រចិត្ត បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ចែក​ខិតប័ណ្ណ​ពិការភាព រួមបញ្ចូល​ទាំង​សុវត្ថិភាព​ចរាចរណ៍ បាន​ចំនួន​០៣​លើក ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ២២៤​នាក់ ក្នុងនោះ​ស្រី​ចំនួន​១២១​នាក់ ហើយ​គ្រប់​សកម្មភាព​នៃ​ការផ្សព្វផ្សាយ គឺមាន​ចែក​ខិតប័ណ្ណ​សុវត្ថិភាព​ចរាចរណ៍ , ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍ , វិធី​ពាក់មួក​ឱ្យបាន​ត្រឹមត្រូវ , ចែក​ខិតប័ណ្ណ​ស្តីពី​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ និង សារ​សុវត្ថិភាព ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: រដ្ឋបាល​ស្រុក​ប្រាសាទបាគង​វេទិកាសាធារណៈ​ស្តីពី​ការពារ​ជីវិត និង​ពិការភាព​ពី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​១សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​ដើម្បី​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​បើក​កិច្ចប្រជុំ​ដើម្បី​តាមដាន​អនុសាសន៍​គណៈកម្មាធិកា​រ​អន្ដរជាតិ សម្របសម្រួល កិច្ច​គាំពារ និង អភិវឌ្ឍន៍​តំបន់​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរានឹង​រៀបចំ​បាឋ​កមួយស្ដីអំពី «​វប្បធម៌​សំស្ក្រឹត និង​ការសិក្សា​នៅ​សម័យមុន​អង្គរ​និង​សម័យអង្គរ​»

អាជ្ញាធរ​ជាតិ​អប្សរានឹង​រៀបចំ​បាឋ​កមួយស្ដីអំពី «​វប្បធម៌​សំស្ក្រឹត និង​ការសិក្សា​នៅ​សម័យមុន​អង្គរ​និង​សម័យអង្គរ​»

យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ករណី​លួច​សម្ភារ​ភ្ញៀវ​ទេសចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (272)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,198)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (72)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (360)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (449)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.