មន្ត្រីជំនាញចំណីអាហារ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារ ១៣ប្រភេទ ក្នុងផ្សារបន្ទាយស្រី ស្រុកបន្ទាយស្រី ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ
នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តសៀមរាប បង្ហាញថា ចំណីអាហារចំនួន១៣ប្រភេទ នៅក្នុងផ្សារបន្ទាយស្រី មានទីតាំងនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពុំមានផ្ទុកសារធាតុគីមីហាមឃាត់ និងភាពមិនប្រក្រតីណាមួយឡើយ។ លោក លឹម វុឌ្ឍី អនុប្រធានសាខា ...