សិស្សសាលាបឋមសិក្សាហ៊ុនសែនស្រះស្រង់សិក្សាពីប្រវត្តិសមុច្ច័យបុរាណនៅសារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ
នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការគាំពារកេរមរតក តាមរយៈកម្មវិធីអប់រំបេតិកភណ្ឌ បានដឹកនាំសិស្សថ្នាក់ទី៥-ទី៦នៃសាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ជាង៥០នាក់ មកទស្សនាសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលជាកម្មវិធីអប់រំមួយបែប ក្រៅពីការរៀនទ្រឹស្ដីក្នុងថ្នារ និងទស្សនារមណីយដ្ឋាន រួមនិងប្រាសាទ។ ទស្សនកិច្ចសិក្សានេះគឺដើម្បីឲ្យសិស្សបានយល់ពីតួនាទីរបស់សារមន្ទីរ និងបាន ឃើញបុរាណវត្ថុផ្ទាល់ភ្នែក ដែលបានមកពីការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា អង្គការស្ថាប័នអន្តរជាតិ ...