Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ​គ្រោះធម្មជាតិ

ឃុំមួយចំនួន នៃស្រុកចំនួន៥ ក្នុងខេត្តសៀមរាប បាននឹងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង

ដោយ Pothe Thun
29/09/2021
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ
116
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញាម្សិលមិញ មានឃុំមួយចំនួន នៃស្រុកចំនួន៥ ក្នុងខេត្តសៀមរាប បាននឹងកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តកំពុងចាត់វិធានការការពារ និងត្រៀមបម្រុងសម្រាប់ការជួយសង្រ្គោះ

តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានភាពនៃជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ឃុំមួយចំនួន នៃស្រុកចំនួន៥ រួមមាន ៖
១.ស្រុកក្រឡាញ់ ប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ៖ ឃុំតាអាន លិចផ្លូវប្រវែង ៣.៨០០ម៉ែត្រ, លិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន ១៥៤ខ្នងផ្ទះ, លិចបរិវេណសាលារៀនចំនួន៤កន្លែង, ឃុំស្នួល លិចផ្លូវគ្រួសក្រហមប្រវែង ២០ម៉ែត្រ និងឃុំរោងគោ លិចផ្លូវគ្រួសក្រហមប្រវែង ១០ម៉ែត្រ។
២.ស្រុកពួក ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំត្រីញ័រ លិចផ្លូវប្រវែង ៥,៨៥០ម៉ែត្រ និងប៉ះពាល់ដល់ស្រូវកណ្ដាលចំនួន ១០០ហិកតា ស្មើនឹង ១៤៥គ្រួសារ។
៣.ស្រុកវ៉ារិន ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំស្រែណូយ លិចផ្លូវប្រវែង៥០ម៉ែត្រ, ដាច់ផ្លូវប្រវែង២០ម៉ែត្រ និងលិចទំនប់បង្ហៀរចំនួន ២កន្លែង ប្រវែង ៧០ម៉ែត្រ។
៤.ស្រុកស្រីស្នំ ប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ៖ ឃុំត្រាំសសរ លិចប្រឡាយរង ៤ខ្សែ ប្រវែង ៨០០ម៉ែត្រ, លិចផ្លូវគ្រួសក្រហមមួយខ្សែប្រវែង ១២០ម៉ែត្រ, ទឹកហូរច្រោះផ្លូវប្រវែង៥០ម៉ែត្រ, ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន ១១គ្រួសារ ស្មើនឹង ៨ហិកតា, ឃុំប្រីយ៍ ទឹកហូរច្រោះខ្នងប្រឡាយរងទី៤ ចំនួន ២៣កន្លែង ស្មើនឹងប្រវែង ៨៥ម៉ែត្រ, ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ ស្មើនឹង ៣៥ហិកតា និងឃុំមោង ប៉ះពាល់ដំឡូងមីប្រជាពលរដ្ឋចំនួន ១៧៤គ្រួសារ ស្មើនឹង ៩០ហិកតា។
៥.ស្រុកអង្គរជុំ ប៉ះពាល់ដល់ឃុំចំនួន១ គឺឃុំនគរភាស ទឹកលិចផ្លូវចំនួន ២កន្លែង ប្រវែង១០០ម៉ែត្រ និងខូចខាតផ្លូវប្រវែង ២០ម៉ែត្រ។

របាយការណ៍បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះទឹកជំនន់បានស្រកវិញជាបណ្ដើរៗហើយ ហើយប្រសិនបើគ្មានភ្លៀងធ្លាក់បន្ត ឬក៏ទឹកជំនន់ធ្លាក់មកពីតំបន់ប៉ែកខាងលើនោះទេ ទឹកជំនន់នេះនឹងបន្តស្រករហូតដល់ស្ថានភាពធម្មតាវិញ ខណៈពេលនេះ ទាំងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក និង ឃុំបានចុះពិនិត្យដោះស្រាយផលប៉ះពាល់ និងធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពដលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារពីគ្រោះថ្នាក់ផ្សេងៗ ក្នុងពេលដែលកំពុងមានទឹកជំនន់នេះ ពិសេសកំពុងត្រៀមបម្រុងសម្រាប់ជួយសង្រ្គោះ ក្នុងករណីមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ជំនន់​ទឹកភ្លៀង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងស្រុកប្រាសាទបាគង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩

Old Las deposit $1 get free spins vegas Slots

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.