នាយកសាលាអន្តរជាតិ ALA ក្នុងក្រុងសៀមរាប បង្ហាញអំពីគោលជំហររបស់ខ្លួនក្នុងការវិនិយោគលើវិស័យអប់រំ ស្ថិតក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល
លោក នង វុត្ថា នាយកសាលាអន្តរជាតិ ALA មានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ បើកបង្រៀនសិស្ស បើមានឆន្ទៈថា វាមិនមែនជាការធ្វើមុខជំនួញនោះ ទើបអាចបម្រើឲ្យវិស័យអប់រំបាន ដែលស្ថិតក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវិស័យអប់រំ ព្រោះថាការបង្រៀនក្មេងតូចៗ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការកសាងគ្រឹះនៃសមត្ថភាពសិក្សារបស់សិស្ស ដែលទាមទារឲ្យមានការជ្រើសរើសសាលានិងគ្រូបង្រៀនប្រកបដោយគុណភាព ដើម្បីឆ្ពោះទៅអនាគតប្រកបដោយផ្លែផ្កា លើការកសាងធនធានមនុស្ស ហើយការបង្រៀនសិស្សប្រកបដោយគុណភាព ...