តំណាងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន នាំយកថវិកាឧបត្ថម្ភដល់រដ្ឋបាលស្រុកក្រឡាញ់ និងរង្វាន់សម្រាប់យុវជនបង្កើតសួនបន្លែតាមផ្ទះ
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងឯកឧត្តម ក្រុមប្រតិភូក្រសួងព័ត៌មាន តំណាងឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ បានចុះពិនិត្យនៃការរៀបចំសោភណ្ឌភាព អាគារការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកក្រឡាញ់ និងបានចុះពិនិត្យសកម្មភាពចលនាប្រឡងប្រណាំង បង្កើតសួនបន្លែនៅតាមផ្ទះ របស់យុវជនក្នុងមូលដ្ឋាននេះផងដែរ។ ...