Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​រង្វាន់​សម្រាប់​យុវជន​បង្កើត​សួន​បន្លែ​តាម​ផ្ទះ​

ដោយ Pothe Thun
16/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តំណាង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន នាំយក​ថវិកា​ឧបត្ថម្ភ​ដល់​រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​រង្វាន់​សម្រាប់​យុវជន​បង្កើត​សួន​បន្លែ​តាម​ផ្ទះ​
93
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩ ឯកឧត្តម លីវ សុខុន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ឯកឧត្តម ក្រុម​ប្រតិភូ​ក្រសួង​ព័ត៌មាន តំណាង​ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ បាន​ចុះ​ពិនិត្យ​នៃ​ការរៀបចំ​សោ​ភណ្ឌ​ភាព អាគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ នៃ​រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​បាន​ចុះ​ពិនិត្យ​សកម្មភាព​ចលនា​ប្រឡងប្រណាំង បង្កើត​សួន​បន្លែ​នៅតាម​ផ្ទះ របស់​យុវជន​ក្នុង​មូលដ្ឋាន​នេះ​ផងដែរ​។​

​លោកស្រី ម៉ន​នី រង្សី អភិបាលស្រុក​ស្រុក​ក្រឡាញ់ បាន​បញ្ជាក់ថា អាគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ គ្រោង​នឹង​បើក​បម្រើ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រឡាញ់ នៅ​ចុងឆ្នាំ​២០១៩​។ ជាមួយ​នោះ សោ​ភណ្ឌ​ភាព ក៏​ជាការ​ចូលរួម​លើកកម្ពស់​ដល់​ការបម្រើ​សេវាសាធារណ​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ ដូច្នេះ រដ្ឋបាល​ស្រុក​កំពុង​រៀបចំ​បង្កើត​សួនច្បារ ចាក់ដី​បំពេញ​ទីធ្លា និង​ចាក់​បេតុង ដែល​ថវិកា​មួយចំនួន​បាន​ពី​សប្បុរជន ដោយឡែក ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ២​លាន​រៀល ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នេះ​ផងដែរ​។​

​លោកស្រី អភិបាលស្រុក​ស្រុក​ក្រឡាញ់ ក៏បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម លីវ សុខុន និង​ក្រុម​ប្រតិភូ​ក្រសួង​ព័ត៌មាន ដែល​បាន​នាំយក​រង្វាន់ សម្រាប់​បេក្ខជន ដែល​នឹង​ទទួល​ជ័យលាភី ក្នុង​ចលនា​ប្រឡងប្រណាំង បង្កើត​សួន​បន្លែ​នៅតាម​ផ្ទះ របស់​យុវជន​ក្នុងស្រុក​ក្រឡាញ់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូម​រំលឹកថា ការប្រឡងប្រណាំង បង្កើត​សួន​បន្លែ​នៅតាម​ផ្ទះ របស់​យុវជន​ក្នុងស្រុក​ក្រឡាញ់​នេះ ជាការ​ផ្ដួច​ផ្ដើមគំនិត​ផ្ទាល់ ពី ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ដើម្បី​បណ្តុះ​គំនិត​ធ្វើ​កសិកម្ម និង​ដំណាំ​រួមផ្សំ ចៀសវាង​ការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស និង​បង្កើន​សុវត្ថិភាព​ស្បៀង និង​ចំណីអាហារ​ក្នុង​មូលដ្ឋាន ដែល​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ជាមួយ​នោះ តាមរយៈ​ការសម្របសម្រួល​របស់​រដ្ឋបាល​ស្រុក​ក្រឡាញ់ មាន​យុវជន ដែល​បាន​ចុះឈ្មោះ​ចូលរួម​មាន​ចំនួន​១៧​នាក់ ក្នុងនោះ​ស្រី ៧​នាក់ មកពី​ឃុំ​ចំនួន ៨ ក្នុងចំណោម​១០​ឃុំ នៃ​ស្រុក​ក្រឡាញ់​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ក្រឡាញ់​សួន​បន្លែ​តាម​ផ្ទះស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​លង់ទឹក​

ក្មេងប្រុស​ម្នាក់​រស់នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ស្លាប់​ដោយសារ​លង់ទឹក​

សាលារៀន​ចំនួន​០៤ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាបឯកភាពគ្នា​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​

សាលារៀន​ចំនួន​០៤ក្នុង​សង្កាត់​នគរធំ ក្រុង​សៀមរាបឯកភាពគ្នា​ប្រើប្រាស់​ដប​ប្រភេទ​កែវ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ជំនួស​ដប​ប្រភេទ​ប្លា​ស្ទីក ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​សាលា​

ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

ទោះបី​ត្រូវ​រង​សម្ពាធ​ពី​អាមេរិក​ធ្ងន់ធ្ងរ​ក៏ Huawei អះអាងថា «​ការលក់​នៅតែ​កើនឡើង​ដដែល​»

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.