Tag: ​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញថារាល់​សំណង់​ផ្ទុយ​ពី​លិខិតអនុញ្ញាត​នឹងត្រូវ​បញ្ឈប់​

​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ( Facebook ) ផ្លូវការ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កន្លងមក មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​ពិភពលោក​អង្គរ បានដាក់​ពាក្យស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​បាន​ច្បាប់​អនុញ្ញាត​ធ្វើការ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ ហើយ​ទន្ទឹមនឹង​ទទួលបាន​ការអនុញ្ញាត មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាន​អនុវត្ត​និង​សាងសង់​សំណង់​គេហដ្ឋាន​របស់ខ្លួន ស្របតាម​ខ្លឹមសារ​នៃ​គោលការណ៍​លិខិតអនុញ្ញាត​ដែល​បាន​ផ្តល់ជូន ប៉ុន្តែ​ក៏​នៅមាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ មិនបាន​អនុវត្ត​ត្រឹមត្រូវ​ស្របតាម​គោលការណ៍​នៃ​លិខិតអនុញ្ញាត​នោះទេ ដោយ​សាងសង់​លើស​ឬ​ផ្ទុយ​ទាំងស្រុង​នៃ​ការស្នើសុំ​របស់ខ្លួន ព្រមទាំង​កិច្ចសន្យា​សាងសង់​ដែល​បាន​ព្រមព្រៀង​លើ​គំរូ​ប្លង់​ស្ថាបត្យកម្ម​រវាង​អ្នកស្នើសុំ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​ដោយ​ឃើញ​នូវ​ការរំលោភ​លើ​លក្ខខណ្ឌ​នៃ​លិខិតអនុញ្ញាត នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ ...

Recommended

សូម Like និង Follow ពួកយើង