Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ !

ដោយ Pothe Thun
20/04/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៣កើត ខែចេត្រ ជាថ្ងៃដ៏នក្ខតឬក និងជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្របនឹងខេត្តនេះ មានរៀបចំព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២ផងដែរ។ ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ យើងសង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមពីសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា គណ:ប្រតិភូអមដំណើរ និងប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវមជាសមាជិក សមាជិការក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត អាជ្ញាធរជាតិអប្សរា អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និងមន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនានិងជំនឿ ដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ។

ក្នុងឱកាសចូលឆ្នាំៗនេះ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរួមសហការរៀបចំឡើងវិញនូវ សៀមរាប-សង្ក្រាន្ត នៅប្រាសាទចៅសាយទេវតា ប្រាសាទ និងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីពិធីនេះត្រូវបានអាក់ខានអស់រយ:ពេល២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំនេះ រួមជាមួយនឹងព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ផង គេសង្កេតឃើញមានក្រុមកម្លោះ ក្រមុំ ចាស់ក្មេងប្រុសស្រីយ៉ាងច្រើនកុះករ សប្បាយរីករាយ ទឹកមុខស្រស់ស្រាយ សួរសុខទុក្ខគ្នាបង្ហាញពីក្តីនឹករលឹកបន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ អស់រយ:ពេលជាង២ឆ្នាំកន្លងមក។ ពួកគាត់នាំគ្នា លេងល្បែងប្រជាប្រីយ៍ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វាយឆ្នាំងដី លោកបាវ និងរាំលេងកំសាន្តសប្បាយផងដែរ។ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវការអរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅ នូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព ពេញលេញ និងការរីកចម្រើនឡើង លើគ្រប់វិស័យជាលំដាប់របស់ប្រទេសជាតិយើង។ ជាពិសេសសមិទ្ធផលថ្មីគឺហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ នៅខេត្តនេះបានសាងសង់រួចរាល់ និងត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ហើយសម្ដេចបានប្រសិទ្ធិនាមខេត្តសៀមរាបថា ជាតារារះទិសឧត្តរ ។ អ្នកទេសចរណ៍ក្នុងស្រុកនិយាយថា អរគុណសម្តេចតេជោ ដែលបានផ្តល់ជូនវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសជម្រុញ។ ដែលជាយ័នការពារដ៏សាកសិទ្ឋិ និងវិធានការ ៣កុំ និង៣ការពារ ទើបពួកខ្ញុំមានឱកាសបានជួបជុំ និងដើរកំសាន្តនាពេលនេះ។ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ក្នុងឱកាសពិធីបើកសៀមរាប-សង្ក្រាន្តបានបញ្ជាក់ថា៖ នេះជាប្រវត្តិសាស្ត្រ ក្នុងការប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងបរិបទកូវិដ-១៩ ។ ឆ្នាំនេះសង្ក្រាន្តឆ្នាំថ្មី ត្រូវបានរៀបចំឡើងនៅតាមបណ្ដារាជធានី ខេត្តមួយចំនួន និងនៅខេត្តសៀមរាប ដើម្បីបង្ហាញអំពីកេរ្ត៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទន:ភាពជាតិ ។ តាមរយ:សៀមរាប -សង្ក្រាន្ដនេះ ខេត្តសៀមរាបរំពឹងទុកថា នឹងមានភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាកម្ពុជាឡើងវិញហើយចរន្តសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក៏នឹងប្រសើរឡើងផងដែរ។ ឯកឧត្តមរម្លឹកផងដែរថា៖ ទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត ជាសក្ខីភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណ: និងកែលម្អស្ទឹងសៀមរាប គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រាប់ខេត្តសៀមរាប ដែលបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានប្រសិទ្ធិនាមខេត្តសៀមរាបថាជាតារារះនៅទិសឧត្តរ។លោក ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឲ្យដឹងថា ឧត្តមភាពនៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះ កន្លងមកបានបង្កើននូវភាពទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ ក្នុង និងក្រៅប្រទេស ចូលមកទស្សនាកម្សាន្តខេត្តនេះកាន់តែមានការកើនឡើងជាបន្តបន្ទាប់។

៕ អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026
Tags: បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

អគ្គីភ័យបង្កឆេះឃ្លាំងស្តុកខ្សែភ្លើង របស់រោងចក្រអគ្គីសនីជប៉ុន អស់ជាច្រើនដុំ សង្ស័យបណ្តាលមកពីការដុតសំរាម !

Igt Slot free ghostbusters slots online machine game Resolve

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.