Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ

ដោយ Pothe Thun
21/04/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តសង្គ្រោះបន្ទាន់៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងជី(Gyeonggi) នៃសាធារណរដ្ឋកូរ៉េ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តឃ្យុងជី នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿង ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

មានប្រសាសន៍នៅក្នុងពិធីប្រគល់ ទទួល និងផ្តល់នូវលិខិតថ្លែងអំណរគុណ ជូនដល់តំណាងរដ្ឋបាលខេត្តឃ្យុងជី និងអង្គការមូលនិធិកិច្ចការសង្គម Go&Do លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា ការផ្តល់ជូននូវរថយន្តយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខេត្តឃ្យុងជីនាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងការជួយសង្គ្រោះអ្នកជំងឺ និងការអន្តរាគមន៍លើគ្រោះអគ្គិភ័យផ្សេងៗ ខណៈកន្លងមក រដ្ឋបាលខេត្តឃ្យុងជី ធ្លាប់បានផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជូនដល់រដ្ឋបាលខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ បន្តថា នៅក្នុងទូទាំងខេត្តសៀមរាប មានមណ្ឌលសុខភាពចំនួន៩៣ ប៉ុន្តែមណ្ឌលសុខភាពខ្លះ នៅមិនទាន់មានរថយន្តសង្គ្រោះបន្ទាន់នៅឡើយ ដូច្នេះក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់សប្បុរសជន និងរដ្ឋបាលខេត្តឃ្យុងជី បន្តជួយផ្ដល់នូវរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ បន្ថែមទៀតដើម្បីធ្វើឲ្យការបម្រើផលប្រយោជន៍សាធារណៈនៅក្នុងខេត្ត កាន់តែមានប្រសិទ្ធភាព និង មានភាពងាយស្រួល។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក Park Woo-hee តំណាងរដ្ឋបាលខេត្តឃ្យុងជី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលដែលលោកបានឃើញរថយន្តដែលជាជំនួយរបស់រដ្ឋបាលខេត្តឃ្យុងជីនេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យកមកប្រើប្រាស់បានចំគោលដៅយ៉ាងមានប្រសិទ្ធភាព ហើយលោកសន្យាថា នឹងយកសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ដាក់ជូនថ្នាក់ដឹកនាំខេត្តឃ្យុងជី ដើម្បីធ្វើការពិនិត្យពិចារណាក្នុងការជួយជាបន្តទៀត ។

គួររំលឹកថា កាលពីឆ្នាំ២០១៩ រដ្ឋបាលខេត្តឃ្យុងជី បានផ្តល់ជូនខេត្តសៀមរាប នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង , នៅឆ្នាំ២០២០ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង និងនៅឆ្នាំ២០២១ ខេត្តឃ្យុងជី បានប្រគល់ជូននូវរថយន្តសង្គ្រោះបន្ទាន់ចំនួន ៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: រដ្ឋបាល​ខេត្ត​សៀមរាបរថយន្ត​សង្គ្រោះបន្ទាន់សាធារណរដ្ឋ​កូរ៉េ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការ​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ កុំបោះចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការ​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ កុំបោះចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.