Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការ​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ កុំបោះចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល

ដោយ Pothe Thun
21/04/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បើកយុទ្ឋនាការ​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាប ព្រមទាំងអំពាវនាវឲ្យពលរដ្ឋ កុំបោះចោលសំរាមផ្ដេសផ្ដាសពាសវាលពាសកាល
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និង សហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត បាន​រៀប​ចំ​បើកយុទ្ឋនាការ​បោស​សម្អាតអនាម័យ និងបរិស្ថាន តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ក្រោមអធិបតីភាពលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត រដ្ឋបាលក្រុងសៀមរាប ក្រុមយុវជននៃសហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាច្រើនរូបទៀត ។
លោកស្រី លឹម ផល្លីកា អភិបាលក្រុងសៀមរាបស្តីទី មានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និង សហភាពសហពន្ឋ័យុវជនកម្ពុជាខេត្ត បានរៀបចំបើកយុទ្ឋនាការបោសសម្អាតអនាម័យ និងបរិស្ថាន តាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីបង្ហាញពីភាពស្រឡាញ់បរិស្ថានស្អាត និង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងឱ្យមានសម្រស់ស្រស់ស្អាត ជាទីក្រុងគ្មានសំរាម និងជាទីក្រុងប្រកបដោយភាពទាក់ទាញ ស័ក្ដិសមជាកូនចៅរបស់ដូនតាខ្មែរសម័យអង្គរ និងពង្រីកនូវគំនិតស្រឡាញ់បរិស្ថានដែលជាអត្តសញ្ញារបស់សៀមរាបផ្ទះខ្ញុំ ឱ្យកាន់តែធំទូលាយទៅដល់មហាជនគ្រប់ស្រទាប់ឱ្យស្រឡាញ់បរិស្ថានគ្រប់ៗគ្នា ដោយចាប់ផ្តើមគ្មានសំរាមរាយប៉ាយនៅមុខផ្ទះរៀងៗខ្លួន ។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជូននូវការកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ប្រព័ន្ឋលូបង្ហូរទឹក កែលំអដងស្ទឹងសៀមរាប កែលំអស្ថាបនាឱ្យមានផ្លូវសម្រាប់ថ្មើជើង ផ្លូវជិះកង់ និងជំរាលសម្រាប់ជនមានពិការភាពផងនោះ បានធ្វើឲ្យក្រុងសៀមរាបទាំងមូល កាន់តែមានសោភ័ណភាពស្រស់បំព្រង ស័ក្ដិសមជាក្រុងទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ បង្កើតបាននូវភាពទាក់ទាញចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និង ក្រៅខេត្ត ចង់មកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង ខណៈរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២២កន្លងទៅនេះ ខេត្តសៀមរាប ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលមានអ្នកទេសចរចូលមកទស្សនាកម្សាន្តច្រើនជាងគេ ។
លោក អ៊ឹង គឹមលាង បន្តថា ដោយសារតែភាពល្បីល្បាញនៃប្រាង្គប្រាសាទអង្គវត្ត និង ប្រាង្គប្រាសាទបុរាណផ្សេងៗជាច្រើនទៀត បានធ្វើឲ្យខេត្តសៀមរាប នៅតែជាខេត្តគោលដៅទេសចរដ៏ធំក្នុងពិភពលោក គួបផ្សំនឹងប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញបរិបូរណ៍ក្នុងទូទាំងប្រទេស ជាពិសេសធាតុស៊ាំក្នុងសហគមន៍ បន្ទាប់ពីប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និង ដូសជំរុញ ចំនួនជាង៩០ភាគរយផងនោះ នៅពេលខាងមុខនេះ និង ឆ្នាំបន្តបន្ទាប់ទៀត នឹងមានភ្ញៀវទេសចរចង់មកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង ប៉ុន្តែប្រការសំខាន់គឺការចូលរួមរបស់ប្រជាពលរដ្ឋយើង ដែលខណៈពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងម្ចាស់អាជីវកម្មដ្ឋាននានាដែលកំពុងប្រកបអាជីវកម្មតាមបណ្តាដងផ្លូវសំខាន់ៗក្នុងក្រុងដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់និងលំនៅដ្ឋានឯកជនក្តី សូមចូលរួមសម្អាតជាប្រចាំដោយការបោសសម្អាតនិងវេចខ្ចប់សំណល់សម្រាមដាក់ទៅតាមធុងតាមគោលដៅ និងរួសរាន់បញ្ចេញសំរាមទៅតាមម៉ោងកំណត់ដែលអាជ្ញាធរក្រុងនិងមន្ទីរបរិស្ថានខេត្តបានកំណត់ ពោលគឺក្នុងក្រុងត្រូវប្រមូលសំរាមដាក់ក្នុងធុងនៅពេលយប់៕
អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: បរិស្ថាន​បោស​សម្អាត​អនាម័យក្នុងក្រុងសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុន ចុះអនុស្សរណៈយោគយល់ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនិងភាពឆ្លាតវៃក្នុងខេត្តសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកម្មវិធីអប់រំផ្សព្វផ្សាយអំពីបណ្តាញលូ និងទឹកកខ្វក់នៅក្រុងសៀមរាប

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា រៀបចំសិក្ខាសាលាស្តីពីអង្គភាពពាក់ព័ន្ឋការអនុវត្តច្បាប់របបសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអនុវត្តច្បាប់ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.