Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ផ្ដល់ឧបករណ៍សម្ភារសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

ដោយ Pothe Thun
01/07/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឧបករណ៍សម្ភារសង្គ្រោះគ្រោះមហន្ដរាយ ដូចជា ៖ ឯកសណ្ឋានឈុត , មួកសុវត្ថិភាព , ពិលដៃ , ពិលសម្រាប់មួកសុវត្ដិភាព , មួក គ.ជ.គ.ម , អាវយឺតហ្វឹកហ្វឺន , បាឡូដាក់សម្ភារ , ម៉ាស៊ីនភ្លើងចល័ត , តង់ចល័តសម្រាប់ប្រជាជនទំហំ៤មគុណ៦ម៉ែត្រ ចំនួន២០សម្រាប់ , ម៉ាស៊ីបូបទឹកម៉ាកហុងដា , ទុយយោម៉ាស៊ីនបូបទឹក០.៨×៥០ម៉ែត្រ , ខ្សែពួរ , ទូកស្មាច់តូច ធំ និងទូកម៉ាស៊ីន ជូនដល់កងកម្លាំងអន្ដរាគមន៍រុករក និងសង្គ្រោះ នៃយោធភូមិភាគទី៤ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលពេលជួបគ្រោះធម្មជាតិ នៅរដូវវស្សានេះ ។

ឯកឧត្ដម ច័ន្ទ លំផាត់ មានប្រសាសន៍ថា ការផ្ដល់ជូនជាសម្ភារសង្គ្រោះគ្រោះមហន្ដរាយ ជូនដល់យោធភូមិភាគទី៤ នាពេលនេះ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានាឲ្យបានទាន់ពេលវេលា នៅក្នុងរដូវវស្សានេះ ព្រោះថាតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថានៅរដូវវស្សានេះ អាចនឹងមានឧបទ្ទវហេតុខ្យល់ព្យុះ និងមានជំនន់ទឹកភ្លៀង ដូច្នេះត្រូវត្រៀមខ្លួន និងយកចិត្ដទុកដាក់ហ្វឹកហ្វឺនឲ្យបានស្ទាត់ជំនាញ ជាពិសេស ត្រូវយកចិត្ដទុកដាក់ថែរក្សាសម្ភារសង្គ្រោះគ្រោះមហន្ដរាយទាំងអស់នេះឲ្យបានល្អ ព្រោះវាមានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះអាយុជីវិតទាំងមនុស្ស និងសត្វ ក្នុងអំឡុងពេលដែលមានបញ្ហាកើតឡើង ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ បានសម្ដែងនូវអំណរគុណយ៉ាងធំធេងចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលផ្ដល់ឧបករណ៍សម្ភារសង្គ្រោះគ្រោះមហន្ដរាយ ជូនយោធភូមិភាគទី៤ នាពេលនេះ សម្រាប់កងកម្លាំងមានភាពលទ្ធភាពគ្រប់គ្រាន់ក្នុងប្រតិបត្ដិការរុក និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងគ្រោះមហន្ដរាយផ្សេងៗ កងកម្លាំងនឹងត្រៀមជួយអន្ដរាគមន៍ទៅតាមតំបន់ងាយរងគ្រោះដោយកត្ដាធម្មជាតិនានា ទៅតាមបទបញ្ជាថ្នាក់លើប្រគល់ជូន ។

លោកឧត្ដមសេនីយ៍ទោ សុក រីនណា មានប្រសាសន៍ទៀតថា យោធភូមិភាគទី៤ បានរៀបចំកម្លាំងត្រៀមអន្ដរាគមន៍រុករកនិងសង្គ្រោះ ចំនួន ១.៧១៥នាក់ , រថយន្ដ៥០គ្រឿង , រថយន្ដសង្គ្រោះ១១គ្រឿង ព្រមទាំងមធ្យោបាយសម្ភារមួយចំនួនទៀត៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជួយសង្គ្រោះប្រជាពលរដ្ឋយោធភូមិភាគ​ទី​៤ឧបករណ៍សម្ភារសង្គ្រោះសម្រាប់គ្រោះមហន្ដរាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប៉ុស្តិ៍ស្វាយដង្គំ និងប្រជាការពារក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

ប្រទេសម្ចាស់ជំនួយ និងគ្រប់ភាគីពាក់ព័ន្ធសកម្មភាពមីន ចាំបាច់ត្រូវបន្តរួបរួមគ្នា និងបន្តប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិស័យសកម្មភាពមីន

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.