ក្រុមកសិករនៅស្រុកបន្ទាយស្រី ចំរាញ់ប្រេងស្លឹកគ្រៃ ដើម្បីទប់ទល់នឹងបញ្ហាធ្លាក់ថ្លៃផលដំណាំលើទីផ្សារក្នុងស្រុក
សហគមន៍អ្នកផលិតបន្លែសុវត្ថិភាពនៅស្រុកបន្ទាយស្រី បានបង្កើតក្រុមកសិករផលិតប្រេងស្លឹកគ្រៃ ដើម្បីទាញចំណូលបន្ថែម ខណៈស្លឹកគ្រៃរបស់កសិករ កំពុងជួបបញ្ហាធ្លាក់ថ្លៃ លើទីផ្សារក្នុងស្រុក។ គម្រោងផលិតប្រេងស្លឹកគ្រៃនេះ គឺជាគំនិតផ្ដួតផ្តើមរបស់អង្គការអាគ្រីស៊ូត ដែលជាអង្គការអន្ដរជាតិផ្នែកកសិកម្ម និងជាអ្នកចងក្រងបង្កើតសហគមន៍អ្នកផលិតបន្លែសុវត្ថិភាពផងដែរ។ ហេតុផលចំបងដែលអង្គការនេះចងក្រងកសិករ ឲ្យផលិតប្រេងស្លឹកគ្រៃ ទី១ ដោយសារមើលឃើញពីតម្រូវការនៅតាមសណ្ឋាគារ ហាងម៉ាស្សាជាដើម កំពុងមានតម្រូវការខ្ពស់ និងទី២ ចង់រកទីផ្សារបន្ថែមដល់ក្រុមកសិករក្នុងមូលដ្ឋាននេះផ្ទាល់។ កញ្ញា គង់ ...