មន្ត្រីក្រសួងមហាផ្ទៃបង្ហាញថារយៈពេល៣ខែទៀតនឹងបញ្ចប់ឱសានវាទផ្សព្វផ្សាយអនុក្រឹត្រលេខ ១២៩ អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់
ឯកឧត្ដមឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំពោះជនអន្តោប្រវេសន៍អាចប្រឈមការឃាត់ខ្លួនបណ្ដេញចេញពីកម្ពុជា ប្រសិនបើមិនមកដាក់ពាក្យសុំប្រកាស និងសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នោះទេ ហើយក្នុងអំឡុងពេល៣ខែទៀត គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ គឺបញ្ចប់ឱសានវាទផ្សព្វផ្សាយអនុក្រឹត្រលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ...