លោកអធិការក្រុងសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ និងអង្ករ ចែកជូនប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារក្នុងសង្កាត់ចំនួន២
នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បាននាំយកអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារ ស្ថិតក្នុងសង្កាត់គោកចក និងសង្កាត់នគរធំក្រុងសៀមរាប។ លោកអធិការនគរបាលក្រុង បានឲ្យដឹងថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោក ក៏ដូចនៅកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចចាត់វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ ...