រាជរដ្ឋាភិបាលកម្ពុជា សិក្សាគម្រោងផែនការមេ ពង្រីកតំបន់ទេសចរណ៍ និងពន្យារពេលស្នាក់នៅភ្ញៀវទេសចរ នៅខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ ក្នុងខេត្តសៀមរាប សំដៅពន្យារពេល នៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍ “អភិរក្សដើម្បីអភិវឌ្ឍ ហើយការអភិវឌ្ឍ ដើម្បីទ្រទ្រង់ដល់ការអភិរក្ស”។ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» គណៈកម្មការនេះ មានតួនាទី និងភារកិច្ច រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ...