បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន១១៥គ្រួសារ ក្នុងខេត្តសៀមរាបទទួលអាហារស្រាយបួសរ៉ាម៉ាឌន
កញ្ចប់អាហារសម្រាប់ស្រាយបួសខែរ៉ាម៉ាឌន ចំនួន១១៥កញ្ចប់ ត្រូវបានគណៈអ៊ីម៉ាំសាសនាឥស្លាមខេត្តសៀមរាប យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាសាសនិកឥស្លាមក្រីក្រនៅក្នុងខេត្តសៀមរាប ចំនួន១១៥គ្រួសារកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីកន្លែងវិហារឥស្លាម អាន់នៀក ម៉ាស់ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ដែលកញ្ចប់អាហារទាំងអស់នេះ បានមកពីការចូលរួមបរិច្ចាគពីសប្បុរសដែលជាសាសនិកឥស្លាម នៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ លោក ...