កូនឈើព្រៃ២៥០០០ដើម នឹងត្រូវដាំនៅលើផ្ទៃដីប្រមាណជា១៦ហិកតា ក្នុងឧទ្យានជាតិជ័យវរ្ម័ន ភ្នំគូលែន ខេត្តសៀមរាប
ព្រៃឈើមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយថែរក្សាដំណើរការនៃប្រព័ន្ធអេកូឡូស៊ី ជួយកាត់បន្ថយឥទ្ធិពលជាអវជ្ជមានពីការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់ទឹកជំនន់ ខ្យល់ ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម និងផ្តល់នូវផលអនុផលព្រៃឈើ ជាច្រើន ដល់ប្រជាពលរដ្ឋដោយផ្ទាល់ ដែលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាសហគមន៍។ យោងតាមរបាយការណ៍របស់នាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា តាមគម្រោងជំរុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា នាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានផ្តល់កូនឈើព្រៃចំនួន ...