Saturday, January 16, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កូនឈើ​ព្រៃ​២៥០០០​ដើម នឹងត្រូវ​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា​១៦​ហិកតា ក្នុង​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន ភ្នំ​គូលែន ខេត្តសៀមរាប

ដោយ Pothe Thun
23/08/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍

78
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ព្រៃឈើ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ជួយ​កាត់បន្ថយ​ឥទ្ធិពល​ជា​អ​វ​ជ្ជ​មាន​ពី​ការប្រែប្រួល​អាកាសធាតុ និង​ទប់ស្កាត់​ទឹកជំនន់ ខ្យល់ ព្យុះ ការហូរ​ច្រោះ​ដី គ្រោះរាំងស្ងួត និង​ជួយ​ស្រួប​យកជាតិ​ពុល​ពី​បរិយាកាស​ជាដើម និង​ផ្តល់នូវ​ផល​អនុផល​ព្រៃឈើ ជាច្រើន ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ដែល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជា​សហគមន៍​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​ជីវភាព​សហគមន៍ នៃ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា តាម​គម្រោង​ជំរុញ​ភាព​ធន់​របស់​សហគម​ន៍​ជនបទ​រស់នៅក្នុង​តំបន់ការពារធម្មជាតិ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា នាយកដ្ឋាន​ជីវភាព​សហគមន៍ នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បានផ្តល់​កូនឈើ​ព្រៃ​ចំនួន ២៥០០០(​ពីរម៉ឺន​ប្រាំ​ពាន់​)​ដើម ដើម្បី​ដាំ​ក្នុងព្រៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ជប់​តា​សុក ស្ថិតក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែល​ពិធី​ដាំ​កូនឈើ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ​។

​មានប្រសាសន៍​នៅក្នុង​ពិធី​ដាំ​កូនឈើ​ទាំង​២៥០០០​ដើម​នេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា​៖ ការដាំ​ស្តារ​កូនឈើ​ចំនួន ២៥០០០​ដើម ឡើងវិញ​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ជប់​តា​សុក នៅលើ​ខ្នងភ្នំ​គូ​លេន​នេះ បានបង្ហាញ​ឱ្យឃើញ​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជា​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​បានចាត់ទុក​ការដាំ​កូនឈើ​គឺជា​កា​ព្វ​កិច្ច​ចំបង​របស់​យើង​គ្រប់គ្នា​។

ព័ត៌មានជាតិ ថ្មីៗ

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ចំណីអាហារផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនត្រូវបានដកហូត នៅផ្សារមួយកន្លែង ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

15/01/2021
ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ ត្រូវលើកទៅដើមខែកុម្ភៈ និងវិនិច្ឆ័យលទ្ធផលដោយប្រព័ន្ធឌីជីថល

15/01/2021

​ជាមួយគ្នានេះ ឯកឧត្តម បាន​លើកទឹកចិត្ត​សហគមន៍​ចូលរួម​ពង្រឹង និង​កា​អនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ឲ្យ​មាន​និរន្ត ភាព ក្នុងការ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ការឈប់​ប​បាញ់​សត្វ ហើយ​រួមគ្នា​ការការពារ​ព្រៃឈើ ក៍​ដូច​ធនធានធម្មជាតិ​ឲ្យ​បាន​កាន់តែ​សំបូរបែប ការបង្កើន​គម្រប​ព្រៃ​តាមរយៈ​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​រួមចំណែក​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​សង្កត់ធ្ងន់ថា ប្រជា​សហគមន៍​អាចដកហូត​ប្រើប្រាស់​ផល​- អនុផល​ព្រៃឈើ សម្រាប់​បំពេញតម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ពិសេស​សហគមន៍​ត្រូវបង្កើត និង​ផ្តល់​សេវា​ទេសចរណ៍ធម្មជាតិ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ជីវភាព គ្រួសារ និង​ការអភិវឌ្ឍ​សហគមន៍​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។

​សូមបញ្ជាក់ថា​៖​ការដាំ​កូនឈើ​ថ្ងៃនេះ រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន តាមរយៈ​គម្រោង​ជម្រុញ​ភាព​ធន់​របស់​សហគម​ន៍​ជនបទ​រស់នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ នៅលើ​៣​ទីតាំង មាន​ផ្ទៃដី ១៦​ហិច​តា បានមកពី​ការដកហូត​ពី​ការកាប់​ទន្ទ្រាន​ដីព្រៃ នៅតាម​សហគមន៍​តំបន់ការពារធម្មជាតិ​នៅក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប​បានឱ្យដឹង​ថា​៖ ពិធី​ដែល​យើង បាននិងកំពុង​តែ​ប្រារព្ធ​ធ្វើ​នាពេលនេះ​ពេល នេះ​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ខ្លាំង ណាស់ សម្រាប់​ចលនា​បំផុសស្មារតី​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ប្អូនៗ ក្មួយៗ និង​បងប្អូន​ប្រជាពលរដ្ឋ យើង​ទាំងអស់​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ កុំ​បំភ្លេច​បំផ្លាញ កាប់ឆ្ការ ដុត ហ៊ុ​ព័ទ្ធ​ដីព្រៃ​ជាដើម​។

​លោក​អភិបាលរង​ខេត្ត មានប្រសាសន៍​ទៀតថា ការរៀបចំ​កម្មវិធី​ដាំ​កូនឈើ​ក្នុង​ឧទ្យាន​ជាតិ​នេះ គឺជា​ការ​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​របស់ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ច​កម្ពុជា ជាទីគោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​បញ្ហា​ព្រៃឈើ បរិស្ថាន និង​ការដាំ​ដើមឈើ​ជា​អាទិភាព​ចំបង ហើយ​ព្រះអង្គ​តែងតែ​យាង ចូលរួម​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​ការសហការ​រៀបចំ​ឱ្យមាន​កម្មវិធី​ដាំ​កូនឈើ នាឱកាស​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការ ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការអភិរក្ស​ធនធាន​ព្រៃឈើ គឺជា​អាទិភាព ចំបង​របស់​រាជ​-​រដ្ឋាភិបាល​។ គោលដៅ​យូរអង្វែង​របស់​ប្រទេសជាតិ​យើង គឺ​ការអភិរក្ស និង​ការគ្រប់គ្រង ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ប្រកបដោយ​ប្រសិទ្ធភាព និង​បានរួម​ចំណែក​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរឡើង​។ ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើង ទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស​ឱ្យបាន​សមស្រប​។ មួយវិញទៀត ធម្មជាតិ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន ដោយ មិនចាំបាច់​មាន​មនុស្ស តែម​នុស្ស សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ធម្មជាតិ​បានទេ​។​
​លោក​អភិបាលរង​ខេត្ត បន្តថា ការចូលរួម​យ៉ាងច្រើន​កុះករ​របស់ លោក លោកស្រី នាពេលនេះ បានបង្ហាញ​ឱ្យឃើញ នូវ​ការគាំទ្រ​ដ៏​ឧត្តុង្គឧត្តម​គ្រប់​មជ្ឈដ្ឋាន ដល់​ចលនា​ដាំ​កូនឈើ ដោយ​ចាត់ទុក​ចលនា​នេះ ជា​កាតព្វកិច្ច​ដ៏​ចំបង ផ្សារភ្ជាប់​នឹង​សេចក្តីត្រូវការ​ចាំបាច់ នៃ​ជីវភាព​រស់នៅ​ផ្ទាល់​របស់​ប្រជារាស្ត្រ​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន និង​នាំមក​នូវ​រុក្ខជាតិ​បៃតង​ដ៏​សែន​មនោ​រម្យ​នៅលើ​ទឹកដី​ខេត្តសៀមរាប​របស់​យើង​។ សរុបមក​ការរៀបចំ​កម្មវិធី​ដាំ​កូនឈើ​នា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​សារ​ជា ថ្មី​ម្តងទៀត នូវ​ការ​ភ្ញាក់រលឹក​របស់​ប្រជាជាតិ​យើង​ទាំងមូល ក្នុងការ​ប្រឈមមុខ​ដោះស្រាយ​គ្រោះមហន្តរាយ​បាត់បង់​ព្រៃឈើ និង​ស្មារតី​ម្ចាស់ការ​ទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​មាតុភូមិ​យើង សម្រាប់​យើង​ជំនាន់​នេះ ក៏ដូចជា​ជំនាន់​ក្រោយ យើង​ត្រូវ​ចាប់ផ្តើម​ដោយ​ឥត​បង្អែរ​បង្អង់​នូវ​ផែនការ​ស្តារ​ព្រៃឈើ និង​ការដាំ​កូនឈើ​ឡើងវិញ ជា​ខ្សែចង្វាក់​គ្រប់ទិសទី ដើម្បីឱ្យ ខេត្តសៀមរាប​របស់​យើង​រក្សាបាន​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ និង​មាន​សម្រស់​ស្រស់បំព្រង​ដោយ​រុក្ខជាតិ ពណ៌​បៃតង​ឡើងវិញ​៕

​អត្ថបទ និង រូបភាព ៖​ជា ស្រស់​, រូបភាព​៖ ខេង ឧ​ត្ត​ម​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កូនឈើ​ព្រៃ​២៥០០០​ដើមខេត្តសៀមរាបភ្នំ​គូលែន​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន ភ្នំ​គូលែន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប បន្ត​ការចុះ​ស្តារនិង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប បន្ត​ការចុះ​ស្តារនិង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ច្រើន​សម្រាប់​ធ្វើដំណើរ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ច្រើន​សម្រាប់​ធ្វើដំណើរ​

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020
ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

ជប៉ុនរំលឹកខួបឆ្នាំទី៧៥នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបានសម្លាប់មនុស្ស១.៤សែននាក់

06/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (255)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,117)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,845)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (443)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (328)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (435)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.