Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប បន្ត​ការចុះ​ស្តារនិង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
26/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប បន្ត​ការចុះ​ស្តារនិង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន ក្នុង​ក្រុង​សៀមរាប​
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពី​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចុះ​ពិនិត្យ​ស្ថាន​ផ្លូវ ប្រឡាយ និង​បរិស្ថាន​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​រួចមក នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០១៩​នេះ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង ក្រុមហ៊ុន​ប្រមូល​សំរាម អ៊ែ​ក​ធី​វ ហ្គ្រី​ន ស៊ី​ធី បាន​ចុះ​យុ​ទ្ឋ​នា​ការសម្អាត សងខាង​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​រង្វង់​មូល​អប្សរា ដោយបាន​កាប់​ក្រី​មែកឈើ​ធ្លាក់​រយីក​រយាក ប្រមូល​រើស​ចេញ​នូវ​កំណាត់ និង​មែកឈើ ព្រមទាំង​ចុះ​ស្តារ និង​សម្អាត​សំរាម​ក្នុង​ប្រឡាយ​សំខាន់ៗ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ដើម្បី​បើកមុខ​ទឹក​ហូរ​ឱ្យបាន​លឿន​ជាង​មុន ជៀសវាង​មានការ​ហូរ​យឺត​ធ្វើឱ្យ​លិច​ផ្លូវ​។​

​លោក សុខ ថុល មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរខេត្ត សូម​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​សហការ​រៀប​ចំ​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ​ដោយ​សម្អាត​បរិស្ថាន និង អនាម័យ នៅតាម​មុខផ្ទះ​របស់ខ្លួន​ឱ្យបាន​ជាប្រចាំ ដោយ​ត្រូវ​គិតគូរ​វេច​ខ្ចប់​សំរាម និង​កាកសំណល់​ផ្សេងៗ យកទៅ​ចោល​ក្នុង​ធុងសំរាម ព្រោះ​បញ្ហា​សំរាម ចោល​ពាសវាល​ពាសកាល បានធ្វើឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​សាធារណៈ ។​

​លោក សុខ ថុល មានប្រសាសន៍​ទៀតថា បញ្ហា​សំរាម និង​កាកសំណល់​នេះ ជា​មុខសញ្ញា​មួយ​មិនគួរ​ធ្វេសប្រហែស​នោះទេ ជាពិសេស​ខេត្តសៀមរាប ជា​ខេត្ត​ទេសចរណ៍ និង​ដើម្បី​សម្រេច​គោលដៅ​ទេសចរណ៍ និង​បន្ត​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ចាំបាច់​ត្រូវ​រួមគ្នា​ប្រមូល​វេច​ខ្ចប់​សំរាម និង​កាកសំណល់ ដាក់​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ បើ​សំរាម​មិន​ធ្លាក់​ដល់​ដី​ទេ នោះ​ផ្ទះ​យើង​នឹង​ស្អាត ទីក្រុង​យើង​ក៏​ស្អាត យើងទាំងអស់គ្នា​មាន​សុខភាព​ល្អ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួររំលឹកថា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩​នេះ លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង ជា​តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ប្រព័ន្ធ​ប្រឡាយ​សំខាន់ៗ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ជួសជុល​កែលម្អ នាពេល​ខាងមុខនេះ ព្រមទាំង​បាន​ជំរុញ​ដល់​មន្ទីរ អង្គភាព ស្ថាប័ន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ សូមឱ្យ​សហការគ្នា​យកចិត្តទុកដាក់​សម្អាត​អនាម័យ បរិស្ថាន​តាម​ដងផ្លូវ តាម​ភោជនីយដ្ឋាន និង​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​ឱ្យបាន​ជាប្រចាំ ដោយ​មិនត្រូវ​បោះ​សំរាម ឬ​កាកសំណល់​ផ្សេងៗ ពាសវាល​ពាសកាល ខ្វះ​សណ្តាប់ធ្នាប់​នោះទេ ៕

​អត្ថបទ ៖ លោក យូ វង្ស​
​រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: សម្អាត​សំរាម​ក្នុង​ប្រឡាយ​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ច្រើន​សម្រាប់​ធ្វើដំណើរ​

អាជ្ញាធរ​ខេត្តសៀមរាប​បង្ហាញថា​ឆ្នាំ​២០២០ នៅ​ក្រុង​សៀមរាប​នឹងមាន​ផ្លូវ​ល្អ​ច្រើន​សម្រាប់​ធ្វើដំណើរ​

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.