Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​

ដោយ Pothe Thun
26/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រី​ជំនាញ​មន្ទីរ​សុរិយោដី​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ពិនិត្យ ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី ក្នុង​សង្កាត់​សំបួរ ក្នុង​រយៈពេល​១៥​ថ្ងៃ​
335
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពី​ព្រឹក​មិញ​នេះ លោក បូ ម៉េង​ទ្រី អភិបាលរងក្រុង​សៀមរាប តំណាង​ប្រធាន​គណៈកម្មការ​​រដ្ឋបាល និង លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដល់​ក្បាលដី​សរុប​ចំនួន ៣,១៧៦ ក្បាលដី ក្នុង​សង្កាត់​សំបួរ ក្រុង​សៀមរាប​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បានធ្វើ​ការបិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​របស់​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី ដែល​គាំទ្រ​ថវិកា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងភូមិ​ចំនួន​២ ក្នុងចំណោម ភូមិ​ចំនួន​៥ នៃ​សង្កាត់​សំបួរ ក្រុង​សៀមរាប ស្ថិតក្នុង​បរិវេណ សាលាសង្កាត់​សំបួរ​។​

​លោក ប៊ូ ជុំ​សម្បត្តិ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​នេះ​មាន​រយៈពេល ១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ២៦ ខែសីហា រហូតដល់​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៩ ដោយ​គិត​រួមទាំង​ថ្ងៃបុណ្យ និង​ថ្ងៃ​ឈប់សម្រាក​។ ក្នុង​រយៈ​១៥​ថ្ងៃ​នេះដែរ ប្រជាពលរដ្ឋ ព្រមទាំង​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ក្នុងភូមិ​ចំនួន​២ គឺ​ភូមិ​តា​គង់ និង​ភូមិ​ព្នៅ សរុប​ទាំងអស់​មាន​ចំនួន ៣,១៧៦ ក្បាលដី សូម​មក​ចូលរួម​ពិនិត្យមើល​ទិន្នន័យ ដែល​បាន​បិទ​ផ្សាយ​នេះ ដូចជា​នៅលើ​បញ្ជី​ឈ្មោះ​ម្ចាស់​ដី ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់ ឈ្មោះ សាវតា ទំហំ​ដី ប្រភេទ​ទ្រព្យ និង​នៅលើ​ប្លង់​សុរិយោដី ត្រូវ​ពិនិត្យមើល ទីតាំង​ដី រូបរាង​ដី ព្រោះនេះ​គឺជា​ឱកាស​ចុងក្រោយ ដែល​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​សិទ្ធ​ធ្វើការ​កែតម្រូវ ឬ​ជំទាស់​តវ៉ា​បាន ក្នុងករណី​ពិនិត្យ​មើលទៅ​ឃើញថា មាន​កំហុសឆ្គង​មក​គណៈកម្មការ​រដ្ឋបាល ដើម្បី​ចៀសវាង​វិវាទ​ណាមួយ​កើតឡើង ក្រោយ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ដែលជា​ភាសា​សាមញ្ញ​ហៅថា​ប្លង់រឹង (​បណ្ណ​កម្មសិទ្ធិ​)​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ប៊ូ ជុំ​សម្បត្តិ បានបញ្ជាក់​បន្ថែមថា ក្រោយពី​បញ្ចប់​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​នេះ​ទៅ​គណៈកម្មការ​រដ្ឋបាល​នឹង​លើកសំណើ​ជូនទៅ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដើម្បី​សម្រេច​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ដី និង​អ្នកកាន់កាប់​ដី​រូប​ណា ដែល​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី​ច្បាប់ និង​ជា​ក្បាលដី​មិនមាន​ទំនាស់​។​

​សូមជម្រាបថា ក្នុង​សង្កាត់​សំបួរ មាន​ភូមិ​ចំនួន​៥ ប៉ុន្តែ​មានតែ​ភូមិ​ចំនួន​២​ប៉ុណ្ណោះ ដែល​បានធ្វើ​ការបិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយឡែក​ភូមិ​ចំនួន​៣​ទៀត នាពេល​កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​សំបួរ បាន​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើការ​ជួបប្រជុំ ដើម្បី​ឈានដល់​ការបិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​នេះ​ផងដែរ ប៉ុន្តែ​ពុំមាន​ប្រជាពលរដ្ឋ​ចូលរួម​។​

 

​អត្ថបទ និង រូបភាព ៖ សេង ផល្លី និង​លោក ខេង ឧ​ត្ត​ម​

Tags: បញ្ជី​ដីធ្លីពិធី​បិទ​ផ្សាយ ជា​សាធារណៈ​នូវ​ឯកសារ​វិនិច្ឆ័យ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ថមន្ទីរ​សុរិយោដី​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ នៅ​ព្រឹក​មិញ​នេះ​

អាជ្ញាធរ​ជាតិ​អប្សរានិងនិស្សិត​មកពី​ប្រទេស​ជប៉ុន រួមគ្នា​សម្អាត​បរិស្ថាន​តាម​ប្រឡាយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​

អាជ្ញាធរ​ជាតិ​អប្សរានិងនិស្សិត​មកពី​ប្រទេស​ជប៉ុន រួមគ្នា​សម្អាត​បរិស្ថាន​តាម​ប្រឡាយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​

សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​

សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.